កម្មវិធីគ្រប់គ្រងការព្យាបាលដោយឱសថ

កម្មវិធីគ្រប់គ្រងការព្យាបាលដោយឱសថ (MTM) របស់យើងមិនមែនជាអត្ថប្រយោជន៍ទេ ប៉ុន្តែជាសេវាកម្មឥតគិតថ្លៃសម្រាប់សមាជិកដែលមានសិទ្ធិទទួលបាន ដែលត្រូវបានរចនា ឡើងដើម្បីជួយសមាជិកឱ្យឈ្វេងយល់បន្ថែមអំពីឱសថរបស់ពួកគេ និងរបៀបដែលវាប៉ះ ពាល់ដល់សុខភាព និងសុខុមាលភាពរបស់ពួកគេ។ យើងចង់ឱ្យសមាជិករបស់យើង មានព័ត៌មានទាំងអស់ដែលពួកគេត្រូវការអំពីឱសថរបស់ពួកគេ។

ឱកាសនេះរួមបញ្ចូលទាំងការពិនិត្យឡើងវិញនូវឱសថរបស់អ្នកជាមួយក្រុមគ្លីនិកឱសថ ស្ថានរបស់យើងតាមរយៈទូរសព្ទ និងពិភាក្សាអំពីកង្វល់ ឬសំណួរណាមួយដែលអ្នកអាចមាន។ វារួមបញ្ចូលទាំងឱសថដែលមិនត្រូវការវេជ្ជបញ្ជា (OTC) ដូចជាវីតាមីន និងអាហារបំប៉ន ដែលអ្នកផ្តល់សេវារបស់អ្នកប្រហែលជាមិនដឹងថាអ្នកកំពុងប្រើប្រាស់។ សេវាកម្មនេះធ្វើ ការរួមគ្នាជាមួយអ្នកផ្តល់សេវារបស់អ្នក។ អ្នក និងអ្នកផ្តល់សេវារបស់អ្នកនៅតែអាច គ្រប់គ្រងឱសថរបស់អ្នក។

ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីសេវាកម្មនេះ យើងបានសហការជាមួយ Clarest Health។ Clarest Health នឹងឱ្យសមាជិកម្នាក់នៃក្រុមឱសថស្ថានរបស់ពួកគេទូរសព្ទមកអ្នក ដើម្បីនិយាយជាមួយអ្នកអំពីឱសថរបស់អ្នក។ វាគឺជាការហៅទូរសព្ទម្តង ដែលមានរយៈពេល ប្រហែល 15 នាទី។ អ្នកអាចឱ្យសមាជិកគ្រួសាររបស់អ្នកនិយាយទូរសព្ទផងដែរ ដើម្បីពិភាក្សា ជាមួយ Clarest Health អំពីឱសថរបស់អ្នក។ យើងលើកទឹកចិត្តអ្នកឱ្យបញ្ចប់ការពិនិត្យឱស ថរបស់អ្នក មុនការពិនិត្យសុខភាពប្រចាំឆ្នាំរបស់អ្នក។ អ្នកអាចប្រើសេចក្តីសង្ខេប ដើម្បីពិភាក្សាអំពីការព្យាបាលដោយឱសថរបស់អ្នកជាមួយអ្នកផ្តល់សេវារបស់អ្នក។

តើវាអាចជួយអ្នកយ៉ាងដូចម្តេច?

អ្នកប្រហែលជាអាចឈ្វេងយល់បន្ថែមអំពីឱសថរបស់អ្នក និង​របៀប​ដែលវាប៉ះពាល់ដល់សុខ ភាព និងសុខុមាលភាពរបស់អ្នក។ យើងចង់ឱ្យសមាជិករបស់យើងមានព័ត៌មានទាំងអស់ ដែលពួកគេត្រូវការអំពីឱសថរបស់ពួកគេ។ ការហៅទូរសព្ទអាចកំណត់ឱសថដែលមិន មានប្រសិទ្ធភាពល្អពេលប្រើជាមួយគ្នា ឬអាចបង្កឱ្យមានផលរំខាន។ អាចមានវិធីដើម្បីធ្វើឱ្យ អ្នកកាន់តែងាយស្រួលលេបឱសថ​របស់អ្នក ដូចជាពេលវេលានៃថ្ងៃដែលអ្នកលេបវា ឬថាតើញឹកញាប់កម្រិតណា និងវិធីដើម្បីជួយអ្នកចងចាំថាត្រូវលេបឱសថរបស់អ្នក។ អ្នកផ្តល់សេវារបស់អ្នកក៏អាចរកឃើញព័ត៌មានបន្ថែមនេះមាន​ប្រយោជន៍ផងដែរ។

តើអ្នកណាមានសិទ្ធិទទួលបានកម្មវិធី MTM?

សមាជិកដែល៖ បានចុះឈ្មោះក្នុងគម្រោង NaviCare និងបំពេញតាមលក្ខណៈនៃក្រុមយ៉ាងហោចណាស់មួយក្នុងចំណោមក្រុមដូចខាងក្រោម៖

  • លេបឱសថដែលត្រូចលេបជាប្រចាំផ្នែក D យ៉ាងហោចណាស់ 8 មុខ និង
  • មានជំងឺរ៉ាំរ៉ៃបី ឬច្រើន* និង
  • បានឈានដល់ចំនួនទឹកប្រាក់ប្រចាំឆ្នាំ $1,276 ឬ​ច្រើនជាង​នេះ​លើ​វេជ្ជបញ្ជាផ្នែក D 

ក្រុមទី 2៖

  • អ្នកទទួលផលដែលមានហានិភ័យ (ARBs) - មានន័យថា សមាជិក​ដែលមានដែន កំណត់ការធានារ៉ាប់រងសកម្មក្រោមកម្មវិធីគ្រប់គ្រង​ឱសថ (DMP)

ប្រសិនបើអ្នកមានសិទ្ធិ អ្នកនឹងទទួលបានលិខិតពីយើងដោយពន្យល់អំពីកម្មវិធី និងជូនដំណឹងដល់អ្នកថាអ្នកត្រូវបានចុះឈ្មោះក្នុងកម្មវិធី។ បន្ទាប់ពីអ្នកទទួលបានលិខិតនោះ សមាជិកនៃក្រុមគ្រប់គ្រងការព្យាបាលដោយឱសថនឹងទាក់ទងអ្នកតាមទូរសព្ទ លុះត្រាតែអ្នកឆ្លើយតបទៅនឹងលិខិតដោយនិយាយថាអ្នកមិនចង់ចូលរួម។

* ជំងឺរ៉ាំរ៉ៃដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួមមាន៖ ជំងឺភ្លេចភ្លាំង ជំងឺឆ្អឹង-ជំងឺរលាកសន្លាក់ (រួមទាំងជំងឺពុកឆ្អឹង ជំងឺរលាកសន្លាក់ឆ្អឹង និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ) ជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ (CHF) ជំងឺទឹកនោមផ្អែម ជំងឺខ្លាញ់ក្នុងឈាមខ្ពស់ ជំងឺតម្រងនោមដំណាក់កាលចុងក្រោយ (ESRD) មេរោគអេដស៍/រោគសញ្ញាភាពស៊ាំចុះខ្សោយ (HIV/AIDS), ជំងឺលើសឈាម សុខភាពផ្លូវចិត្ត (រួមទាំងជំងឺធ្លាក់ទឹកចិត្ត ជំងឺវិកលចរិក ជំងឺបាយប៉ូឡា និងជំងឺសុខភាពផ្លូវចិត្តរ៉ាំរ៉ៃ/ពិការផ្សេងទៀត) ជំងឺផ្លូវដង្ហើម (រួមទាំងជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) និងជំងឺសួតរ៉ាំរ៉ៃផ្សេងទៀត)។

តើខ្ញុំទទួលបានអ្វីខ្លះក្នុងនាមជាអ្នកចូលរួមកម្មវិធី MTM?

សមាជិកដែលបានចុះឈ្មោះនឹងទទួលបានការពិគ្រោះយោបល់តាមទូរសព្ទលម្អិតយ៉ាងហោចណាស់មួយដងជាមួយសមាជិកក្រុមគ្លីនិក។

គោលបំណងនៃការពិគ្រោះយោបល់តាមទូរសព្ទគឺដើម្បីប្រមូលព័ត៌មានដើម្បីធ្វើការពិនិត្យឱសថលម្អិតឡើងវិញ។ ការពិនិត្យឱសថឡើងវិញគឺមានបំណងធ្វើការជាមួយការថែទាំដែលផ្តល់ដោយវេជ្ជបណ្ឌិតរបស់អ្នករួចហើយ។

ការពិនិត្យឡើងវិញអំពីឱសថអាចរួមមាន៖

  • ពិនិត្យអន្តរកម្មរវាងឱសថ និងឱសថ រួមទាំងអន្តរកម្មជាមួយឱសថ​ដែលមិនត្រូវការវេជ្ជបញ្ជារបស់អ្នក
  • ផ្តល់ជូននូវដំណោះស្រាយដែលអាចកាត់បន្ថយផលរំខានណាមួយ​ពីឱសថរបស់អ្នក
  • បង្ហាញពីវិធីដើម្បីធ្វើឱ្យរបបឱសថរបស់អ្នកមានភាព​សាមញ្ញ
  • ជួយអ្នកឱ្យចងចាំថាត្រូវលេបឱសថរបស់អ្នកទាន់ពេលវេលា
  • តាមដានឱសថ និងស្ថានភាពសុខភាពរបស់អ្នក (ដូចជាជំងឺលើស​ឈាម កូឡេស្តេរ៉ុលខ្ពស់ ឬជំងឺទឹកនោមផ្អែម) ដើម្បីធានាថា​អ្នក​កំពុង​ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីឱសថរបស់អ្នក

យើងនឹងផ្តល់ឱ្យអ្នកនូវសេចក្តីសង្ខេបជាលាយលក្ខណ៍អក្សរនៃការពិនិត្យឡើងវិញ បញ្ជីឱសថពេញលេញរបស់អ្នក និងបញ្ជីនៃអនុសាសន៍ណាមួយដែលធ្វើឡើងដោយឱសថការី។ យើងសូមលើកទឹកចិត្តអ្នកឱ្យបំពេញការពិនិត្យ MTM របស់អ្នកមុនពេលពិនិត្យសុខភាព ប្រចាំឆ្នាំរបស់អ្នក។ អ្នកអាចប្រើសេចក្តីសង្ខេបដើម្បីពិភាក្សាអំពីការព្យាបាលដោយឱ សថរបស់អ្នកជាមួយអ្នកផ្តល់សេវារបស់អ្នក។

យើងក៏អនុវត្តការពិនិត្យឱសថដែលមានគោលដៅប្រចាំត្រីមាសផងដែរ ដែលផ្តោតលើ បញ្ហាជាក់លាក់ទាក់ទងនឹងឱសថជាក់ស្តែង ឬបញ្ហាដែលអាចកើតមាន។ ទាំងនេះជាធម្មតាជា ការជូនដំណឹងតាមទូរសារទៅកាន់អ្នកផ្តល់សេវារបស់អ្នក។ អាស្រ័យលើមូលហេតុនៃការតាមដាន អ្នកអាចទទួលបានការពិគ្រោះយោបល់តាមទូរសព្ទ ឬលិខិតផ្ញើតាមប្រៃសណីយ៍។

យ៉ាងហោចណាស់ជារៀងរាល់ឆ្នាំ អ្នកនឹងទទួលបានព័ត៌មានអំពីការបោះចោលឱ សថតាមវេជ្ជបញ្ជាប្រកបដោយសុវត្ថិភាព កម្មវិធីយកឱសថមកវិញ ការបោះចោលនៅផ្ទះ និងមធ្យោបាយសន្សំសំចៃដើម្បីបោះចោលឱសថបែបនេះដោយសុវត្ថិភាព។

តើខ្ញុំអាចទាក់ទងអ្នកណាសម្រាប់ព័ត៌មានបន្ថែមអំពី MTM?

យើងជឿជាក់ថាសមាជិកដែលមានសិទ្ធិនឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ និងឈ្វេងយល់បន្ថែមអំពីឱសថរបស់ពួកគេ។ ប្រសិនបើអ្នកត្រូវបានទាក់ទងឱ្យចូលរួម យើងសង្ឃឹមថាអ្នកនឹងទាញយកអត្ថប្រយោជន៍ពីឱកាសនេះ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទូរសព្ទទៅសេវាកម្មសម្រាប់អ្នកចុះឈ្មោះ តាមរយៈលេខ 1-877-700-6996 (TRS 711), ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (7 ថ្ងៃក្នុងមួយសប្តាហ៍ ពីថ្ងៃទី 1 ខែតុលា ដល់ថ្ងៃទី 31 ខែមីនា)។

អ្នកក៏អាចទូរសព្ទមកយើងដើម្បីទទួលបានច្បាប់ចម្លងនៃលិខិត​ដែលយើងបានផ្ញើទៅអ្នក ដើម្បីទទួលបានបញ្ជីឱសថទទេ ឬដើម្បី​ទទួលបានឯកសារអប់រំ។ អ្នកក៏អាចបោះ ពុម្ពបញ្ជីឱសថទទេ (pdf) ផងដែរ។ បញ្ជីឱសថទទេនេះគឺដើម្បីជួយអ្នកតាមដានឱសថដែល
អ្នកកំពុងប្រើ។

 

H8928_260010KH_C {HPMS Status MMDDYYYY}
ព័ត៌មាននៅលើទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅ 10/1/2025.

ទម្រង់បែបបទនៅលើអ៊ីនធឺណិតនៃ Medicare ផ្នែក D