ការបញ្ចប់សមាជិកភាពរបស់អ្នក
ការបញ្ចប់សមាជិកភាពរបស់អ្នកនៅក្នុង NaviCare អាចជាការស្ម័គ្រចិត្ត (ជម្រើសផ្ទាល់ខ្លួនរបស់អ្នក) ឬមិនស្ម័គ្រចិត្ត (មិនមែនជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកទេ)។ អ្នកអាចស្វែងរកព័ត៌មានអំពីសិទ្ធិ និងទំនួលខុសត្រូវរបស់អ្នកនៅពេលលុបឈ្មោះចេញនៅក្នុងភស្តុតាងនៃការធានារ៉ាប់រង NaviCare SCO ឬ សៀវភៅណែនាំសម្រាប់សមាជិក NaviCare HMO SNP របស់អ្នកនៅក្នុងជំពូកដែលមានចំណងជើងថា "ការបញ្ចប់សមាជិកភាពរបស់អ្នកនៅក្នុងគម្រោង"។
- អ្នកអាចចាកចេញពីគម្រោងរបស់យើង ពីព្រោះអ្នកបានសម្រេចចិត្តថាអ្នកចង់ចាកចេញ។
- សមាជិក NaviCare HMO SNP អាចចាកចេញ ឬផ្លាស់ប្តូរគម្រោងក្នុងអំឡុងពេលចុះឈ្មោះប្រចាំឆ្នាំរបស់ Medicare (ថ្ងៃទី 15 ខែតុលា ដល់ថ្ងៃទី 7 ខែធ្នូ)។ អ្នកក៏អាចធ្វើការផ្លាស់ប្តូរសម្រាប់ថ្ងៃទីមួយនៃខែនីមួយៗ ប៉ុន្តែត្រូវត្រលប់ទៅ Medicare ដើមវិញ ហើយចុះឈ្មោះក្នុងគម្រោងឱសថតាមវេជ្ជបញ្ជាដាច់ដោយឡែករបស់ Medicare ឬចុះឈ្មោះក្នុង គម្រោង “Fully Integrated Dual Eligible Special Needs Plan” ផ្សេងទៀត ដូចជា NaviCare។
- សមាជិក NaviCare SCO អាចបញ្ចប់សមាជិកភាពនៅក្នុងគម្រោងនៅពេលណាក៏បាន សម្រាប់កាលបរិច្ឆេទដែលមានប្រសិទ្ធភាពនៃថ្ងៃចុងក្រោយនៃខែដែលសំណើត្រូវបានដាក់បញ្ជូន។
- ដំណើរការសម្រាប់ការបញ្ចប់សមាជិកភាពរបស់អ្នកដោយស្ម័គ្រចិត្តប្រែប្រួលអាស្រ័យលើប្រភេទនៃការធានារ៉ាប់រងថ្មីដែលអ្នកកំពុងជ្រើសរើស។
- ក៏មានស្ថានភាពមានកំណត់ដែលអ្នកមិនជ្រើសរើសចាកចេញដែរ ប៉ុន្តែយើងត្រូវបានតម្រូវឱ្យបញ្ចប់សមាជិកភាពរបស់អ្នកនៅក្នុង NaviCare SCO ឬ NaviCare HMO SNP។ យើងមិនត្រូវបានអនុញ្ញាតឱ្យស្នើសុំឱ្យអ្នកចាកចេញ
ពីគម្រោងរបស់យើងសម្រាប់ហេតុផលណាមួយដែលទាក់ទងនឹងសុខភាពរបស់អ្នកទេ។
- ប្រសិនបើអ្នកជាសមាជិកនៃ NaviCare HMO SNP ហើយមានអារម្មណ៍ថាអ្នកកំពុងត្រូវបានស្នើសុំឱ្យចាកចេញពីគម្រោងរបស់យើងដោយសារតែហេតុផលទាក់ទងនឹងសុខភាព អ្នកគួរតែទូរសព្ទទៅ Medicare ឬ MassHealth (Medicaid)៖
- Medicare
1-800-MEDICARE (1-800-633-4227)
អ្នកប្រើ TTY គួរទូរសព្ទទៅកាន់លេខ 1-877-486-2048 ។ អ្នកអាចទូរសព្ទមកបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។
- MassHealth (Medicaid)
1-800-841-2900
អ្នកប្រើ TTY គួរតែទូរស័ព្ទទៅលេខ 1-800-497-4648 ។
- ប្រសិនបើអ្នកជាសមាជិកនៃ NaviCare SCO ហើយមានអារម្មណ៍ថាអ្នកកំពុងត្រូវបានស្នើសុំឱ្យចាកចេញពីគម្រោងរបស់យើងដោយសារតែហេតុផលទាក់ទងនឹងសុខភាព អ្នកគួរតែទូរសព្ទទៅ MassHealth (Medicaid) តាមរយៈលេខ 1-800-841-2900។ អ្នកប្រើ TTY គួរតែទូរស័ព្ទទៅលេខ 1-800-497-4648 ។
ប្រសិនបើអ្នកចាកចេញពី NaviCare វាអាចចំណាយពេលមុនពេលសមាជិកភាពរបស់អ្នកបញ្ចប់ ហើយការធានារ៉ាប់រងថ្មីរបស់អ្នកចូលជាធរមាន។ ក្នុងអំឡុងពេលនេះ អ្នកត្រូវតែបន្តទទួលបានការថែទាំ
សុខភាព ឱសថតាមវេជ្ជបញ្ជា និងឱសថដែលមិនត្រូវការវេជ្ជបញ្ជាតាមរយៈគម្រោងរបស់យើង។
ប្រសិនបើយើងបញ្ចប់សមាជិកភាពរបស់អ្នកនៅក្នុងគម្រោងរបស់យើង យើងត្រូវតែប្រាប់អ្នកពី
ហេតុផលរបស់យើងជាលាយលក្ខណ៍អក្សរសម្រាប់ការបញ្ចប់សមាជិកភាពរបស់អ្នក។ យើងក៏ត្រូវតែ
ពន្យល់ពីរបៀបដែលអ្នកអាចដាក់ពាក្យបណ្តឹងអំពីការសម្រេចចិត្តរបស់យើងក្នុងការ
បញ្ចប់សមាជិកភាពរបស់អ្នក។
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីការបញ្ចប់សមាជិកភាពរបស់អ្នកនៅក្នុងភស្តុតាងនៃការធានារ៉ាប់រងរបស់ NaviCare SCO ឬ NaviCare HMO SNP របស់អ្នកនៅក្នុងជំពូកដែលមាន
ចំណងជើងថា "ការបញ្ចប់សមាជិកភាពរបស់អ្នកនៅក្នុងគម្រោង"។
យើងត្រូវតែបញ្ចប់សមាជិកភាពរបស់អ្នកនៅក្នុង NaviCare HMO SNP ប្រសិនបើមានចំណុចណាមួយដូចខាងក្រោមកើតឡើង៖
- អ្នកលែងមាន Medicare ផ្នែក A និងផ្នែក B ទៀតហើយ។
- អ្នកលែងមានសិទ្ធិទទួលបាន MassHealth Standard (Medicaid) ទៀតហើយ។
- អ្នកបានផ្លាស់ប្តូរចេញពីតំបន់សេវាកម្មរបស់យើង។
- អ្នកនៅឆ្ងាយពីតំបន់សេវាកម្មរបស់យើងលើសពី 6 ខែ។
- អ្នកជាប់ពន្ធនាគារ (ចូលពន្ធនាគារ)។
- អ្នកមិនមែនជាពលរដ្ឋសហរដ្ឋអាមេរិក ឬមានវត្តមានស្របច្បាប់នៅសហរដ្ឋអាមេរិកទេ។
- អ្នកកុហក ឬលាក់ព័ត៌មានអំពីការធានារ៉ាប់រងផ្សេងទៀតដែលអ្នកមានដែលផ្តល់ការធានារ៉ាប់រងលើឱសថតាមវេជ្ជបញ្ជា។
- អ្នកមានចេតនាផ្តល់ឱ្យយើងនូវព័ត៌មានមិនត្រឹមត្រូវនៅពេលអ្នកចុះឈ្មោះក្នុងគម្រោងរបស់យើង ហើយព័ត៌មាននោះប៉ះពាល់ដល់សិទ្ធិរបស់អ្នកសម្រាប់គម្រោងរបស់យើង។ (យើងមិនអាចធ្វើឱ្យអ្នកចាកចេញពីគម្រោងរបស់យើងសម្រាប់ហេតុផលនេះទេ លុះត្រាតែយើងទទួលបានការអនុញ្ញាតពី Medicare ជាមុនសិន។)
- អ្នកមានអាកប្បកិរិយាជាបន្តបន្ទាប់តាមរបៀបដែលរំខាន និងធ្វើឱ្យយើងពិបាកផ្តល់ការ
ថែទាំសុខភាពសម្រាប់អ្នក និងសមាជិកផ្សេងទៀតនៃគម្រោងរបស់យើង។ (យើងមិន
អាចធ្វើឱ្យអ្នកចាកចេញពីគម្រោងរបស់យើងសម្រាប់ហេតុផលនេះទេ លុះត្រាតែយើងទទួលបានការអនុញ្ញាតពី Medicare ជាមុនសិន។)
- អ្នកអនុញ្ញាតឱ្យអ្នកផ្សេងប្រើប្រាស់កាតសមាជិកភាពរបស់អ្នកដើម្បីទទួលបានការថែទាំសុខភាព។ (យើងមិនអាចធ្វើឱ្យអ្នកចាកចេញពីគម្រោងរបស់យើងសម្រាប់
ហេតុផលនេះទេ លុះត្រាតែយើងទទួលបានការអនុញ្ញាតពី Medicare ជាមុនសិន។)
- អ្នកត្រូវបានតម្រូវឱ្យបង់ប្រាក់ផ្នែក D បន្ថែម ដោយសារតែប្រាក់ចំណូលរបស់អ្នក ហើយអ្នកមិនបង់ប្រាក់។ Medicare នឹងដកអ្នកចេញពីគម្រោងរបស់យើង។
- អ្នកមានការធានារ៉ាប់រងសុខភាពដ៏លម្អិតផ្សេងទៀត (លើកលែងតែ Medicare)។
យើងត្រូវតែបញ្ចប់សមាជិកភាពរបស់អ្នកនៅក្នុង NaviCare SCO ប្រសិនបើមានករណីណាមួយដូចខាងក្រោមកើតឡើង៖
- អ្នកលែងមានសិទ្ធិទទួលបាន MassHealth Standard (Medicaid) ទៀតហើយ។
- អ្នកបានផ្លាស់ប្តូរចេញពីតំបន់សេវាកម្មរបស់យើង។
- អ្នកនៅឆ្ងាយពីតំបន់សេវាកម្មរបស់យើងលើសពីប្រាំមួយខែ។
- អ្នកជាប់ពន្ធនាគារ (ចូលពន្ធនាគារ)។
- អ្នកមិនមែនជាពលរដ្ឋសហរដ្ឋអាមេរិក ឬមានវត្តមានស្របច្បាប់នៅសហរដ្ឋអាមេរិកទេ។
- អ្នកកុហក ឬលាក់ព័ត៌មានអំពីការធានារ៉ាប់រងផ្សេងទៀតដែលអ្នកមានដែលផ្តល់ការធានារ៉ាប់រងលើឱសថតាមវេជ្ជបញ្ជា។
- អ្នកមានចេតនាផ្តល់ឱ្យយើងនូវព័ត៌មានមិនត្រឹមត្រូវនៅពេលអ្នកចុះឈ្មោះក្នុងគម្រោងរបស់យើង ហើយព័ត៌មាននោះប៉ះពាល់ដល់សិទ្ធិរបស់អ្នកសម្រាប់គម្រោងរបស់យើង។
- អ្នកមានអាកប្បកិរិយាជាបន្តបន្ទាប់តាមរបៀបដែលរំខាន និងធ្វើឱ្យយើងពិបាកផ្តល់ការថែទាំសុខភាពសម្រាប់អ្នក និងសមាជិកផ្សេងទៀតនៃគម្រោងរបស់យើង។
- អ្នកអនុញ្ញាតឱ្យអ្នកផ្សេងប្រើប្រាស់កាតសមាជិកភាពរបស់អ្នកដើម្បីទទួលបានការថែទាំសុខភាព ឬឱសថតាមវេជ្ជបញ្ជា។
- អ្នកមានការធានារ៉ាប់រងសុខភាពដ៏លម្អិតផ្សេងទៀត (លើកលែងតែ Medicare)។
H8928_260010KH_C {HPMS Status MMDDYYYY}
ព័ត៌មាននៅលើទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅ 10/1/2025.