ឈ្វេងយល់អំពី NaviCare
NaviCare HMO SNP គឺជាកម្មវិធីមួយសម្រាប់មនុស្សដែលមានអាយុ 65 ឆ្នាំឡើងទៅ ដែលរស់នៅក្នុងតំបន់សេវាកម្មរបស់យើង ហើយដែលមាន MassHealth Standard និង Medicare ផ្នែក A និង B។ NaviCare រួមបញ្ចូលគ្នានូវអត្ថប្រយោជន៍ MassHealth (Medicaid) និង Medicare រួមទាំងការធានារ៉ាប់រងឱសថតាមវេជ្ជបញ្ជា Medicare ផ្នែក D។ ក្នុងនាមជាសមាជិក NaviCare អ្នកមិនអាចចុះឈ្មោះក្នុងគម្រោងធានារ៉ាប់រងសុខភាពផ្សេងទៀតបានទេ លើកលែងតែ Medicare និង MassHealth។
អត្ថប្រយោជន៍ និងអត្ថប្រយោជន៍បន្ថែមជាច្រើនទៀតក្នុងតម្លៃ $0
ជាមួយ NaviCare HMO SNP អ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងអស់របស់ MassHealth Standard និង Medicare ក្នុងតម្លៃ $0 និងច្រើនទៀត។ ឈ្វេងយល់បន្ថែមអំពីអត្ថប្រយោជន៍របស់អ្នក »
ក្រុមថែទាំរបស់អ្នក
ក្នុងនាមជាសមាជិក NaviCare អ្នកនឹងមានក្រុមទាំងមូលដែលខិតខំប្រឹងប្រែង
ដើម្បីធ្វើឱ្យប្រាកដថាអ្នកទទួលបានការថែទាំដែលអ្នកត្រូវការ នៅពេលដែលអ្នកត្រូវការវា។ លើសពីនេះ អ្នកសម្របសម្រួលរបស់អ្នកអាចជួយសន្សំសំចៃពេលវេលារបស់អ្នកដោយជួយ
អ្នកធ្វើការណាត់ជួបជាមួយគ្រូពេទ្យ។ សមាជិកក្រុមរបស់អ្នកអាចរួមមាន៖
អ្នកសម្របសម្រួល
- អប់រំអ្នកអំពីអត្ថប្រយោជន៍ និងសេវាកម្មរបស់អ្នក
- ជួយអ្នកឱ្យទទួលបានការថែទាំ និងសេវាកម្ម
- ជួយអ្នកធ្វើការណាត់ជួបព្យាបាល
អ្នកផ្តល់សេវាថែទាំបឋម
- ដឹកនាំការថែទាំរបស់អ្នក
- ផ្តល់សេវាព្យាបាល
អ្នកគ្រប់គ្រងករណីការថែទាំ (ឬគ្រូពេទ្យកម្រិតខ្ពស់)
- វាយតម្លៃតម្រូវការគ្លីនិក និងប្រចាំថ្ងៃរបស់អ្នក
- បង្រៀនអ្នកអំពីឱសថរបស់អ្នក
- ធ្វើឱ្យប្រាកដថាអ្នកទទួលបានការថែទាំ និងសេវាកម្មដែលអ្នកត្រូវការបន្ទាប់ពីស្នាក់នៅក្នុងមណ្ឌលវេជ្ជសាស្ត្រ
អ្នកគ្រប់គ្រងករណីសុខភាពអាកប្បកិរិយា (តាមតម្រូវការ)
- សម្របសម្រួលសេវាកម្មដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់អ្នក
អ្នកសម្របសម្រួលសេវាកម្មគាំទ្រមនុស្សចាស់ (GSSC)
- ភ្ជាប់ទំនាក់ទំនងសេវាកម្មនៅក្នុងផ្ទះដែលអ្នកត្រូវការ
ឱសថការីគ្លីនិក (ប្រសិនបើចាំបាច់)
- ទូរសព្ទ ឬមកជួបអ្នកបន្ទាប់ពីស្នាក់នៅមន្ទីរពេទ្យ ដើម្បីពិនិត្យមើលឱសថរបស់អ្នក និងធ្វើការជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក
សិទ្ធិទទួលបាន និងតំបន់សេវាកម្ម
ក្នុងនាមជាសមាជិក NaviCare អ្នកមិនអាចចុះឈ្មោះក្នុងគម្រោងធានារ៉ាប់រងសុខភាពផ្សេងទៀតបានទេ លើកលែងតែ Medicare និង MassHealth។ ដូចគ្នានេះដែរ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អ្នកត្រូវតែ៖
- មានអាយុចាប់ពី 65 ឆ្នាំឡើង
- មាន MassHealth Standard និង Medicare ផ្នែក A និង B
- រស់នៅក្នុងតំបន់សេវាកម្ម NaviCare ដែលរួមបញ្ចូលទីក្រុង និងទីប្រជុំជនទាំងអស់នៅក្នុងរដ្ឋ Massachusetts លើកលែងតែខោនធី Nantucket
និង Dukes។
NaviCare HMO SNP គឺជា Dual Special Needs Plan (D-SNP) ដែលមានកិច្ចសន្យា Medicare និងកិច្ចសន្យាជាមួយកម្មវិធី Medicaid របស់ Commonwealth of Massachusetts។ ការចុះ
ឈ្មោះក្នុងគម្រោងអាស្រ័យលើការបន្តកិច្ចសន្យារបស់គម្រោងជាមួយ Medicare។ គម្រោងនេះគឺ
ជាកម្មវិធីស្ម័គ្រចិត្តដែលមានសម្រាប់នរណាម្នាក់ដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅដែល
មានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ MassHealth Standard និង Original Medicare ហើយមិនមានការធានារ៉ាប់រងសុខភាពដ៏ទូលំទូលាយផ្សេងទៀតទេ លើកលែងតែ Medicare។
H8928_260011KH_M
ព័ត៌មាននៅលើទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅ 10/1/2025.