របៀបដែល NaviCare ដំណើរការ

ព័ត៌មានសម្រាប់អ្នកថែទាំ និងតំណាងផ្ទាល់ខ្លួនពេញសិទ្ធិ

នៅពេលអ្នកផ្តល់ការថែទាំ — ឬ​ធ្វើជា​តំណាងផ្ទាល់ខ្លួនពេញសិទ្ធិ — សម្រាប់មិត្តភក្តិ ឬសាច់ញាតិដែលមានវ័យចំណាស់ អ្នកបង្ហាញ​សេចក្ដីស្រឡាញ់ និងការប្តេជ្ញាចិត្តរបស់អ្នកជារៀងរាល់ថ្ងៃ។ នៅ Fallon Health យើងចង់ធ្វើឱ្យកាន់តែងាយស្រួលសម្រាប់​អ្នកក្នុងការជួយមនុស្សជាទីស្រលាញ់របស់អ្នក។

ក្នុងនាមជា​សមាជិកនៃកម្មវិធី NaviCare មនុស្សជាទី​ស្រលាញ់​របស់​អ្នក​​ទទួលបានការថែទាំសុខភាពដែលមាន​ការសម្របសម្រួល​ពេញលេញ និង​ការធានារ៉ាប់រង រួមមាន៖

  • គ្មានសហទូទាត់ គ្មានសហធានារ៉ាប់រង គ្មានប្រាក់ត្រូវទូទាត់ជាមុន និងគ្មានបុព្វលាភធានារ៉ាប់រង
  • អត្ថប្រយោជន៍ MassHealth Standard និង Medicare ដែល​ធានារ៉ាប់រងទាំងអស់ រួមទាំងការធានារ៉ាប់រងឱសថតាមវេជ្ជបញ្ជា — និង​ច្រើនទៀត — ដោយមិនគិតថ្លៃ
  • ការទទួលបានអ្នកផ្តល់សេវាថែទាំសុខភាពបឋម អ្នកឯកទេស​ផ្នែក​វេជ្ជសាស្ត្រ និងអ្នកឯកទេសសុខភាពផ្លូវចិត្ត — ដោយផ្ទាល់ ឬតាមរយៈសេវាពិភាក្សាសុខភាពពីចម្ងាយ
  • ការជិះដោយឥតគិតថ្លៃទៅ និងមកពីការណាត់ជួបផ្នែកវេជ្ជសាស្រ្ត
  • ជិះមួយជើងចំនួន 48 ដងក្នុងមួយឆ្នាំទៅឱសថស្ថាន   

អ្នកផ្តល់សេវាថែទាំសុខភាពបច្ចុប្បន្នរបស់មនុស្សជាទីស្រលាញ់​របស់អ្នកមួយចំនួន ឬទាំងអស់អាចជាផ្នែកមួយនៃ​បណ្តាញ​អ្នកផ្តល់សេវារបស់យើងរួចហើយ។ ប្រសិនបើចាំបាច់ត្រូវ​កំណត់រកអ្នកផ្តល់សេវាថ្មី យើង​នឹង​ជួយ​ក្នុង​ដំណើរការ​នេះ ដើម្បីធានាបាននូវការផ្លាស់ប្តូរដ៏រលូន។

NaviCare គឺសម្រាប់អ្នកដែលរស់នៅក្នុងតំបន់សេវាកម្ម មានអាយុ 65 ឆ្នាំឡើង មាន MassHealth Standard និង Medicare ផ្នែក A និង B និងមិនមានការធានារ៉ាប់រងសុខភាពលម្អិតផ្សេងទៀតទេ លើកលែងតែ Medicare និង MassHealth។ ម្យ៉ាងវិញទៀត មនុស្សចាស់ដែលអាចមាន​តម្រូវការថែទាំសុខភាព​ស្មុគស្មាញដោយមានប្រាក់ចំណូលមានកំណត់។

ការថែទាំផ្ទាល់ខ្លួនពីក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ

ក្នុងនាមជាសមាជិក NaviCare មនុស្សជាទីស្រលាញ់របស់អ្នកមាន ក្រុមថែទាំ ដែលសម្របសម្រួលការថែទាំផ្ទាល់ខ្លួន និង​ពេញ​លេញ​​។​ ក្រុមថែទាំពិនិត្យគម្រោងថែទាំរបស់សមាជិកជាប្រចាំ និង​ជួយ​សមាជិក និងអ្នកថែទាំរបស់ពួកគេ ឬ​តំណាងផ្ទាល់ខ្លួន​ពេញសិទ្ធិ ធ្វើការសម្រេចចិត្តកាន់តែប្រសើរឡើងអំពីការថែទាំ។

ក្រុមថែទាំរួមមាន៖

អ្នកសម្របសម្រួល

  • អប់រំសមាជិកអំពីអត្ថប្រយោជន៍ និងសេវាកម្ម
  • ជួយសមាជិកទទួលបានការថែទាំ និងសេវាកម្ម
  • ជួយសមាជិកធ្វើការណាត់ជួបពិនិត្យសុខភាព

គិលានុបដ្ឋាយិកាវាយ​តម្លៃ

  • ធ្វើការចុះជួបសមាជិកដោយផ្ទាល់ ដើម្បីវាយតម្លៃតម្រូវការ​របស់​សមាជិក និងធានាថា សមាជិកទទួលបានសេវាគាំទ្រនៅផ្ទះ​ដែល​សមស្រប​។ 

អ្នកផ្ដល់សេវាថែទាំបឋម

  • ដឹកនាំការថែទាំសមាជិក
  • ផ្តល់សេវាព្យាបាល

អ្នកគ្រប់គ្រងករណីផ្នែកថែទាំសុខភាព (ឬគ្រូពេទ្យកម្រិតខ្ពស់)

  • វាយតម្លៃតម្រូវការគ្លីនិក និងប្រចាំថ្ងៃរបស់សមាជិក
  • បង្រៀនសមាជិកអំពីឱសថរបស់ពួកគេ 
  • ធានាថាសមាជិកទទួលបានការថែទាំ និងសេវា​ដែលពួកគេត្រូវការ​បន្ទាប់​ពីស្នាក់នៅក្នុង មណ្ឌលសុខភាព

អ្នកគ្រប់គ្រងករណី​សុខភាពអាកប្បកិរិយា (ប្រសិនបើចាំបាច់)

  • សម្របសម្រួលសេវាកម្មដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្ត និង​សុខុមាលភាពរបស់សមាជិក

អ្នកសម្របសម្រួលសេវាគាំទ្រសម្រាប់មនុស្សវ័យចំណាស់ (GSSC)

  • ភ្ជាប់សេវាកម្មនៅផ្ទះដែលសមាជិកត្រូវការ

ឱសថការីព្យាបាលជំងឺ (ប្រសិនបើ​ចាំបាច់)

  • ហៅទូរសព្ទ ឬទៅជួបសមាជិកបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដើម្បីពិនិត្យមើលឱសថរបស់ពួកគេ និង​ធ្វើការជាមួយអ្នកផ្តល់សេវា​វេជ្ជសាស្ត្ររបស់ពួកគេ

អត្ថប្រយោជន៍ដែលលើសពីអ្វីដែល Medicare និង MassHealth Standard ផ្តល់ជូន

ក្រៅពីលើការមានអ្នកសម្របសម្រួ​ល និងក្រុមថែទាំ សមាជិក NaviCare អាចចូលប្រើប្រាស់អត្ថប្រយោជន៍ និងសេវា​ទាំងអស់​ដែល​ផ្តល់ជូនតាមរយៈ Medicare និង MassHealth Standard។ លើសពីនេះ ពួកគេទទួលបានអត្ថប្រយោជន៍ មុខទំនិញ និង​សេវាកម្ម​បន្ថែម​ដោយមិនគិតថ្លៃ។ 
ឈ្វេងយល់បន្ថែមអំពីអត្ថប្រយោជន៍ និង​សេវា NaviCare » 

អ្វីដែលត្រូវរំពឹងបន្ទាប់ពីមនុស្សជាទីស្រលាញ់របស់អ្នកចូលរួមជាមួយ NaviCare

នៅពេលដែលមនុស្សជាទីស្រលាញ់របស់អ្នកចូលរួមជាមួយ NaviCare នេះជាអ្វីដែលនឹងកើតឡើងបន្ទាប់៖

  • សមាជិកនៃក្រុមចុះឈ្មោះរបស់ Fallon Health នឹង​ទូរសព្ទទៅអ្នក​/មនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីធានាថា​អ្នក/​មនុស្សជា​ទី​ស្រលាញ់របស់អ្នកយល់ពីរបៀបដែលគម្រោងដំណើរការ និង​ដើម្បីឆ្លើយ​សំណួរណាមួយ។
  • ក្នុងអំឡុងពេលហៅទូរសព្ទ អ្នក/មនុស្សជាទីស្រលាញ់របស់អ្នក​នឹង​ទទួល​បានព័ត៌មានអំពីអ្នកសម្របសម្រួ​ល និង/ឬអ្នកគ្រប់គ្រងករណីផ្នែកថែទាំសុខភាពរបស់អ្នក/មនុស្សជាទីស្រលាញ់របស់អ្នក។ អ្នកណែនាំគឺជាបុគ្គលទំនាក់ទំនងសំខាន់សម្រាប់សមាជិករបស់យើង ដោយជួយពួកគេរៀបចំការណាត់ជួបជាមួយវេជ្ជបណ្ឌិត ឆ្លើយ​សំណួរអំពី​គម្រោង និងជួយសមាជិកទទួលបានការថែទាំ និង​សេវាកម្មដែលពួកគេត្រូវការ។
  • តំណាងសេវាសម្រាប់អ្នកចុះឈ្មោះនឹងផ្ញើលិខិតមួយច្បាប់ទៅ​សមាជិកដើម្បីបញ្ជាក់ពីការចុះឈ្មោះរបស់ពួកគេនៅក្នុង NaviCare។
  • សមាជិកនឹងទទួលបានលិខិតណែនាំពីអ្នកសម្របសម្រួ​ល ដែល​នឹងក្លាយជាទំនាក់ទំនងផ្ទាល់ខ្លួនរបស់សមាជិកសម្រាប់កម្មវិធីនេះ។ លិខិតនេះក៏នឹងណែនាំអ្នកគ្រប់គ្រងករណីផ្នែកថែទាំសុខភាពផងដែរ។ ប្រសិនបើអ្នកជាតំណាងផ្ទាល់ខ្លួនដែលពេញសិទ្ធិ អ្នកក៏នឹង​ទទួលបានលិខិតមួយច្បាប់ពីអ្នកសម្របសម្រួ​លផងដែរ។
  • អ្នកសម្របសម្រួល និងអ្នកគ្រប់គ្រងករណីផ្នែកថែទាំសុខភាពនឹង​ធ្វើការរួមជាមួយអ្នក និង/ឬមនុស្សជាទីស្រឡាញ់របស់អ្នក​ដើម្បី​ ​រៀបចំ​គម្រោងថែទាំតែមួយគត់ដែលផ្អែកលើតម្រូវការរបស់​មនុស្ស​ជា​ទីស្រឡាញ់របស់អ្នក រួមទាំងសេវាដែលកំពុងទទួលបាន​នាពេល​បច្ចុប្បន្ន ព្រមទាំងសេវាបន្ថែមដែលអាចចាំបាច់ ដូចជា សេវា​ថែទាំ​នៅ​ផ្ទះ ការដឹកជញ្ជូនអាហារមកផ្ទះ ការព្យាបាល ដោយ​ចលនា និង​សេវា​ផ្សេងៗទៀត។
  • អ្នកសម្របសម្រួ​លក៏នឹងសួរអំពីអ្នកផ្តល់សេវាវេជ្ជសាស្រ្តដែលមនុស្សជាទីស្រលាញ់របស់អ្នកកំពុងជួបផងដែរ។ អ្នកខ្លះអាចទទួលយក NaviCare។ ប្រសិនបើពួកគេណាម្នាក់មិនទទួលយក មនុស្សជា​ទីស្រលាញ់របស់អ្នកនឹងអាចបន្តជួបពួកគេបានរហូតដល់ 90 ថ្ងៃ ឬ​រហូតដល់មនុស្សជាទីស្រលាញ់របស់អ្នកត្រូវបានវាយតម្លៃដោយក្រុមថែទាំ ហើយគម្រោងថែទាំត្រូវបានអនុវត្ត យកមួយណាតែកើតឡើងមុន។ បន្ទាប់ពីពេលនោះ អ្នកសម្របសម្រួ​លនឹង​ជួយ​មនុស្ស​ជាទីស្រលាញ់​របស់អ្នកជ្រើសរើសអ្នកផ្តល់សេវាថ្មីពីបណ្តាញអ្នកផ្តល់សេវា NaviCare។

ដោយមានការអនុញ្ញាតពីសមាជិក អ្នកត្រូវបាន​ស្វាគមន៍​ឱ្យ​ចូលរួមក្នុងការវាយតម្លៃ។ វាអាចជាឱកាសមួយដើម្បីលើកឡើងនូវសំណួរ ឬ​កង្វល់​ណាមួយ​ដែលអ្នកអាចមាន និងជួយយើងឱ្យយល់កាន់តែច្បាស់​អំពី​ស្ថានភាពរបស់មនុស្សជាទីស្រលាញ់របស់អ្នក។

ប្រសិនបើអ្នកមានសំណួរ ឬកង្វល់

ទោះបីជាយើងឆ្លើយតែសំណួរជាក់លាក់អំពីសមាជិកនៅពេលដែលយើងមានការអនុញ្ញាតពីពួកគេក៏ដោយ អ្នកតែងតែអាចសួរ​យើងនូវសំណួរអំពីកម្មវិធីនេះ។ ប្រសិនបើមនុស្សជាទីស្រលាញ់របស់អ្នកបានបំពេញ​ទម្រង់​បែបបទ​តែងតាំងតំណាង​ ដែលអនុញ្ញាតឱ្យយើង​និយាយ​ជា​មួយអ្នក និងបានប្រគល់វាមកយើងវិញ យើងអាច​ពន្យល់​ពី​គម្រោង​ថែទាំលក្ខណៈបុគ្គលរបស់ពួកគេនៅពេលអ្នកទូរសព្ទមក​។ ទូរសព្ទមកយើងតាមរយៈលេខ 1-866-368-6245 (TTY 711) ពីម៉ោង 8 ព្រឹកដល់ 8 យប់ ថ្ងៃចន្ទដល់ថ្ងៃសុក្រ (7 ថ្ងៃក្នុង​មួយ​សប្តាហ៍ ចាប់ពីថ្ងៃទី 1 ខែតុលា ដល់ថ្ងៃទី 31 ខែមីនា)។ យើងរីករាយនឹងនិយាយជាមួយអ្នក។

H8928_270025KH_M Accepted 09302026
ព័ត៌មាននៅលើទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅ 10/1/2026។