កម្មវិធីគ្រប់គ្រងការថែទាំ
សម្រាប់សមាជិកដែលមានស្ថានភាពសុខភាពស្រួចស្រាវ រ៉ាំរ៉ៃ ឬស្មុគស្មាញ កម្មវិធីគ្រប់គ្រងការថែទាំរបស់ Fallon Health អាចជួយអ្នកឱ្យបង្កើនគុណភាពជីវិត និងសុខភាពរបស់អ្នក។ កម្មវិធីទាំងនេះគឺមិនគិតថ្លៃទេ ហើយអ្នកអាចជ្រើសរើសចូលរួម ឬមិនចូលរួមនៅពេលណាក៏បាន - វានឹងមិនប៉ះពាល់ដល់អត្ថប្រយោជន៍របស់អ្នកទេ។
តើអ្វីទៅជាស្ថានភាពសុខភាពស្រួចស្រាវ រ៉ាំរ៉ៃ និងស្មុគស្មាញ?
ស្ថានភាពសុខភាពស្រួចស្រាវគឺជាស្ថានភាពរយៈពេលខ្លី។ វាកើតឡើងភ្លាមៗ ហើយមិនស្ថិតស្ថេរយូរទេ (ពីរបីថ្ងៃទៅច្រើនសប្តាហ៍)។ ឧទាហរណ៍រួមមាន ជំងឺផ្តាសាយ វីរុស ការឆ្លងមេរោគ ឬរបួស។
ស្ថានភាពសុខភាពរ៉ាំរ៉ៃវិវត្តបន្តិចម្តងៗ មានរយៈពេលច្រើនខែ ឬច្រើនឆ្នាំ ហើយអាចកាន់តែធ្ងន់ធ្ងរទៅៗតាមពេលវេលា។ ឧទាហរណ៍រួមមាន ជំងឺហឺត ជំងឺបេះដូង ជំងឺខ្សោយបេះដូង ជំងឺស្ទះសួតរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែម។
ស្ថានភាពសុខភាពស្មុគស្មាញមានស្ថានភាពសុខភាពច្រើនជាង 1 - រ៉ាំរ៉ៃ និង/ឬស្រួចស្រាវ - និងត្រូវការការថែទាំ ឬអ្នកផ្តល់សេវាថែទាំច្រើនប្រភេទ។
សម្រាប់សមាជិកដែលមានស្ថានភាពសុខភាពស្រួចស្រាវ
- ការគ្រប់គ្រងករណីត្រូវបានផ្តល់ជូនដោយក្រុមអ្នកគ្រប់គ្រងករណីថែទាំដែលបានចុះបញ្ជី និង/ឬបុគ្គលិកសង្គមកិច្ចរបស់យើង ដែលនឹងបង្រៀនអ្នកអំពីស្ថានភាពរបស់អ្នក និងធ្វើការជាមួយអ្នកផ្តល់សេវាសុខភាពផ្នែកវេជ្ជសាស្រ្ត និងអាកប្បកិរិយារបស់អ្នក ដើម្បីធានាថាអ្នកកំពុងទទួលបានសេវាកម្មដែលអ្នកត្រូវការ។
- ការសម្របសម្រួលការថែទាំត្រូវបានផ្តល់ជូនដោយក្រុមអ្នកស្រមសម្រួលរបស់យើង ដែលនឹងបង្រៀនអ្នកអំពីអត្ថប្រយោជន៍គម្រោងសុខភាពរបស់អ្នក និងជួយអ្នកស្វែងរកធនធានសហគមន៍ ដូចជាមធ្យោបាយធ្វើដំណើរ និងអត្ថប្រយោជន៍ផ្សេងទៀតដែលមាននៅក្នុងគម្រោងរបស់អ្នក។
- ការគ្រប់គ្រងការថែទាំសង្គមត្រូវបានផ្តល់ជូនដោយក្រុមអ្នកគ្រប់គ្រងការថែទាំសង្គមរបស់យើង ដែលនឹងធ្វើការជាមួយអ្នកដើម្បីស្វែងរកធនធាន និងជំនួយដែលអ្នកត្រូវការ។
សម្រាប់សមាជិកដែលមានស្ថានភាពសុខភាពរ៉ាំរ៉ៃ ឬស្មុគស្មាញ
ជំនួយមានសម្រាប់សមាជិកដែលមានជំងឺហឺត ជំងឺបេះដូង ជំងឺខ្សោយបេះដូង ជំងឺស្ទះសួតរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែម។ យើងក៏អាចជួយអ្នកគ្រប់គ្រងស្ថានភាពសុខភាពផ្នែកវេជ្ជសាស្រ្ត និង/ឬអាកប្បកិរិយាស្មុគស្មាញផងដែរ។
គិលានុបដ្ឋាយិកា និងបុគ្គលិកសង្គមកិច្ចរបស់យើងនឹងធ្វើការជាមួយអ្នក ដើម្បីជួយអ្នកគ្រប់គ្រងបញ្ហាប្រឈមនៃស្ថានភាពសុខភាពរបស់អ្នក។ ពួកគេនឹង៖
- ជួយអ្នកឈ្វេងយល់បន្ថែមអំពីស្ថានភាពរបស់អ្នក
- ផ្តល់ឱ្យអ្នកនូវព័ត៌មានអំពីធនធាននៅលើអ៊ីនធឺណិត និងកម្មវិធីក្នុងស្រុក
- ផ្តល់ជូនអ្នកនូវសម្ភារៈអប់រំអំពីការរស់នៅបានល្អជាមួយស្ថានភាពរបស់អ្នក
- រៀបចំឧបករណ៍ប្រសិនបើអ្នកត្រូវការវា
- ជួយអ្នកស្វែងរកអ្នកឯកទេសដើម្បីគ្រប់គ្រងការថែទាំស្មុគស្មាញរបស់អ្នក
- ធ្វើការជាមួយអ្នកផ្តល់សេវាសុខភាពផ្នែកវេជ្ជសាស្រ្ត និងអាកប្បកិរិយារបស់អ្នក ដើម្បីបង្កើត និងអនុវត្តគម្រោងដើម្បីសម្រេចគោលដៅសុខភាពផ្ទាល់ខ្លួនរបស់អ្នក
ឈ្វេងយល់បន្ថែម
ដើម្បីឈ្វេងយល់បន្ថែមអំពីកម្មវិធីរបស់យើង និងរបៀបដែលលោកអ្នកអាចចូលរួមបាន សូមទូរសព្ទមកយើងតាមរយៈ 1-508-799-2100, លេខបន្ថែម 78002 ពីថ្ងៃចន្ទដល់សុក្រ ពីម៉ោង 8:30 ព្រឹកដល់ម៉ោង 5:00 រសៀល
H8928_260010KH_C {HPMS Status MMDDYYYY}
ព័ត៌មាននៅលើទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅ 10/1/2025.