ការបោះចោលឱសថតាមវេជ្ជបញ្ជាប្រកបដោយសុវត្ថិភាព

ឱសថដែលមិនបានប្រើគួរតែត្រូវបានបោះចោលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ វិធីល្អបំផុតដើម្បីបោះចោលឱសថភាគច្រើនដែលមិនបានប្រើ ឬផុតកំណត់ (រួមទាំងសារធាតុស្ថិតក្រោមការគ្រប់គ្រង និងឱសថមានជាតិអាភៀន) គឺត្រូវទម្លាក់ឱសថនៅកន្លែង ទីតាំង ឬកម្មវិធីយកឱសថមកវិញភ្លាមៗ។ អ្នកក៏អាចបោះចោលឱសថជាច្រើននៅផ្ទះបានដែរ ប្រសិនបើជម្រើសយកឱសថមកវិញមិនមានសម្រាប់អ្នក។

កម្មវិធី​យក​ឱសថមក​វិញ

រដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិក (DEA) អនុញ្ញាតឱ្យឱសថតាម វេជ្ជបញ្ជាដែលមិនបានប្រើត្រូវបានផ្ញើត្រឡប់ទៅឱសថស្ថាន និងទីតាំងដែលមានការអនុញ្ញាត ផ្សេងទៀតដោយប្រើកញ្ចប់ដែលមាននៅទីតាំងនេះ។ DEA ឧបត្ថម្ភទិវាជាតិទទួលយក ឱសថតាមវេជ្ជបញ្ជាមកវិញនៅក្នុងសហគមន៍ទូទាំងប្រទេស។ សហគមន៍ជាច្រើនក៏ អាចមានកម្មវិធីរបស់ខ្លួនក្នុងការយកឱសថមកវិញ។

អ្នកក៏អាចស្វែងរកព័ត៌មានបន្ថែមអំពីទិវាជាតិទទួលយកឱសថតាមវេជ្ជបញ្ជាមកវិញ និងកន្លែងប្រមូលឱសថក្នុងមូលដ្ឋានដោយចូលទៅកាន់ www.deatakeback.com។ (តំណនេះនាំអ្នកចេញពីគេហទំព័រនេះ។)

សម្រាប់តំណដោយផ្ទាល់ទៅកាន់ម៉ាស៊ីនស្វែងរករបស់គេហទំព័រប្រមូលផ្ដុំ សូមចូលទៅកាន់ https://apps.deadiversion.usdoj.gov/pubdispsearch/spring/main;jsessionid=9J0R7IV2r_t1jmf1m508b38J3agObYYYQ0GcNJIs.web2?execution=e1s1។ (តំណនេះនាំអ្នកចេញពីគេហទំព័រនេះ។)

វិធីបោះចោលឱសថនៅផ្ទះ
នៅពេលដែលជម្រើសយកមកវិញមិនមានផ្ដល់ជូន មានវិធី 2 យ៉ាងដើម្បីបោះចោលឱសថ អាស្រ័យលើឱសថ។

ការបោះចោលឱសថក្នុងបង្គន់៖
ឱសថដែលបង្កគ្រោះថ្នាក់ជាពិសេសមួយចំនួនមានការណែនាំជាក់លាក់ដើម្បីបោះចោលវាភ្លាមៗទៅក្នុងអាងលាងចាន ឬបង្គន់នៅពេលដែលវាលែងត្រូវការ ហើយជម្រើសយកមក វិញមិនមានផ្ដល់ជូន។

ដើម្បីឈ្វេងយល់ថាតើអ្នកគួរបោះចោលឱសថរបស់អ្នកឬអត់ សូម​ពិនិត្យមើលស្លាក ឬខិត្តបណ្ណ ព័ត៌មានអ្នកជំងឺ​ជាមួយ​ឱសថ​របស់អ្នក ឬ​ពិគ្រោះជាមួយបញ្ជីឱសថរបស់រដ្ឋបាលចំណីអាហារ និង​ឱសថ​សហរដ្ឋអាមេរិក (FDA) ដែលត្រូវបានណែនាំសម្រាប់​ការបោះចោល​ដោយការបោះ ចោលក្នុងបង្គន់​នៅពេលដែល​ជម្រើស​យកមក​វិញ​មិន​មាន​ផ្ដល់ជូន។ ប្រសិនបើឱសថ របស់អ្នកអាចបោះចោលបាន មានការណែនាំថា​អ្នកគួរពិនិត្យជាមួយអាជ្ញាធរមូលដ្ឋានជ មុនសិនអំពីតម្រូវការបោះចោល​ក្នុងសហគមន៍។ កុំបោះចោលឱសថរបស់អ្នក លុះត្រាតែវាស្ថិត នៅ​ក្នុងបញ្ជីបោះចោលដែលមាននៅ៖ www.fda.gov/drugs/disposal-unused-medicines-what-you-should-know/drug-disposal-fdas-flush-list-certain-medicines(តំណនេះនាំអ្នកចេញពីគេហទំព័រនេះ។)

ការបោះចោលឱសថនៅក្នុងធុងសំរាម៖ ប្រសិនបើមិនមានកម្មវិធីយកមកវិញទេ ឱសថស្ទើរតែ ទាំងអស់ លើកលែងតែឱសថដែលមាននៅក្នុងបញ្ជី FDA អាចបោះចោលក្នុងធុងសំរាមបាន។ ទាំងនេះរួមមានឱសថតាមវេជ្ជបញ្ជា និងឱសថដែលមិនត្រូវការវេជ្ជបញ្ជា (OTC) ដូចជាឱសថគ្រាប់ ឱសថរាវ បន្តក់ បង់បិទ និងក្រែម។

សូមអនុវត្តតាមជំហានខាងក្រោម ដើម្បីធានាថាអ្នកកំពុងបោះចោលឱសថរបស់អ្នកឱ្យបានត្រឹមត្រូវ៖

  1. យកឱសថចេញពីប្រអប់ដើម ហើយលាយវាជាមួយអ្វី​ដែលមិនចង់បាន ដូចជាម្សៅកា ហ្វេដែលប្រើរួច ដី ឬខ្សាច់ឆ្មា។
  2. ដាក់ល្បាយនេះនៅក្នុងអ្វីមួយដែលអ្នកអាចបិទបាន (ថង់ផ្ទុក​ដែល​មាន​ខ្សែរ៉ូតបិទជិត កំប៉ុងទទេ ឬធុងផ្សេងទៀត) ដើម្បីការពារ​ឱសថ​ពីការលេចធ្លាយ ឬហៀរចេញ ហើយ​បោះធុងនោះទៅក្នុងធុងសំរាម។
  3. សូមកោសព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទាំងអស់នៅលើកញ្ចប់ឱសថ​ទទេ ដើម្បីការពារអត្ត សញ្ញាណ និងឯកជនភាពរបស់អ្នក។ សូមបោះចោលកញ្ចប់។

សូមចំណាំថា ឱសថចាក់ (ជាមួយម្ជុល) គួរតែត្រូវបានបោះចោល​តែក្នុងធុងសម្រាប់វត្ថុ មុតស្រួចប៉ុណ្ណោះ។ ឱសថទាំងនេះអាចទិញបាននៅតាមឱសថស្ថានក្នុងមូលដ្ឋាន។

អ្នកអាចស្វែងរកព័ត៌មានបន្ថែមតាមអ៊ីនធឺណិតអំពីវិធីសាស្រ្តល្អបំផុតសម្រាប់ការបោះចោលឱសថដោយសុវត្ថិភាពពីក្រសួងសុខាភិបាល និង​សេវាមនុស្សរបស់សហរដ្ឋអាមេរិកនៅ​អាសយដ្ឋានគេហទំព័រ​ខាងក្រោម៖ www.hhs.gov/opioids/prevention/safely-dispose-drugs/index.html។ (តំណនេះនាំអ្នកចេញពីគេហទំព័រនេះ។) ប្រសិនបើអ្នកមានសំណួរអំពីឱសថ​របស់អ្នក សូមសួរអ្នកផ្តល់សេវាថែទាំសុខភាព ឬឱសថការីរបស់អ្នក។

 

H8928_260010KH_C {HPMS Status MMDDYYYY}
ព័ត៌មាននៅលើទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅ 10/1/2025.

ទម្រង់បែបបទនៅលើអ៊ីនធឺណិតនៃ Medicare ផ្នែក D