អត្ថប្រយោជន៍ និងសេវាកម្ម

បុព្វលាភ $0 និងការចែករំលែកថ្លៃចំណាយ

ជាមួយ NaviCare របស់ Fallon Health អ្នកទទួលបានការថែទាំ និងសេវាកម្មដែលអ្នក ត្រូវការដើម្បីបន្តមានសុខភាពល្អ។ ហើយអ្នកនឹងទទួលបាន "បន្ថែម" ដែលអ្នកចង់បាន—ទាំងអស់ដោយមិនគិតថ្លៃពីអ្នក។

អត្ថប្រយោជន៍ដែលមានការធានារ៉ាប់រងឆ្នាំ 2027

NaviCare រួមបញ្ចូលអត្ថប្រយោជន៍ទាំងអស់របស់ MassHealth Standard និង Medicare ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត ដោយអ្នកមិនចាំបាច់បង់ថ្លៃអ្វីឡើយ។ អ្នកនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន $1,500 ក្នុងមួយឆ្នាំនៅលើកាត Save Now ដើម្បីទិញផលិតផលដែលជួយគាំទ្រសុខភាពរបស់អ្នក។

រៀងរាល់ត្រីមាសនៃឆ្នាំប្រតិទិន យើងនឹងបញ្ចូលប្រាក់ចំនួន $375 ទៅក្នុងកាតនេះ សម្រាប់ឱ្យអ្នកប្រើប្រាស់ទិញឱសថព្យាបាលជំងឺផ្តាសាយ/អាឡែស៊ី ឱសថបំបាត់ការឈឺចាប់ ថ្នាំដុសធ្មេញ សាប៊ូ និងផលិតផលផ្សេងៗទៀត។ នោះគឺជាចំនួនសរុប $1,500 ក្នុងមួយឆ្នាំដើម្បីប្រើប្រាស់នៅហាងដូចជា CVS Pharmacy, Target និង Walgreens។ អ្នកក៏អាចបញ្ជាទិញទំនិញតាមទូរសព្ទឬអនឡាញ។ ប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃដែលបំពេញតាមលក្ខខណ្ឌសិទ្ធិទទួលបានអត្ថប្រយោជន៍ អ្នកក៏អាចប្រើកាតនេះដើម្បីទិញអាហារដែលល្អដល់សុខភាពបានផងដែរ។*

អត្ថប្រយោជន៍

ជាមួយនឹង NaviCare

ជាមួយនឹង MassHealth Standard និង
Medicare តែឯង

$0 សម្រាប់ការស្នាក់នៅ និងសេវារបស់មន្ទីរពេទ្យ

✔

✔

$0 សម្រាប់ការធ្វើតេស្ត និងឆ្លុះកាំរស្មីអ៊ិច

✔

✔

$0 សម្រាប់ការជួបវេជ្ជបណ្ឌិត និងការឆ្លុះពិនិត្យ

✔

✔

$0 សម្រាប់ការធ្វើតេស្តការស្តាប់ និងឧបករណ៍ជំនួយការស្តាប់

✔

✔

$0 សម្រាប់សុខភាពពេលថ្ងៃរបស់មនុស្សពេញវ័យ

✔

✔

$0 សម្រាប់ការថែទាំនៅក្នុងផ្ទះ

✔

✔

$0 សម្រាប់វេជ្ជបញ្ជា និងទំនិញដែលមិនត្រូវការវេជ្ជបញ្ជាជាក់លាក់មួយចំនួន ពេលមានវេជ្ជបញ្ជា

✔

✔

ការធ្វើដំណើរដោយឥតគិតថ្លៃដោយគ្មានកំណត់ទៅកាន់ និងត្រឡប់ពីការណាត់ជួបពេទ្យ និងទីកន្លែងដែលអ្នកទទួលសេវាថែទាំសុខភាព និង

✔ ✔ 

ធ្វើដំណើរមួយជើងចំនួន 48 ដង/ឆ្នាំ ទៅកាន់ឱសថស្ថាន

✔

 

ការជិះមួយជើងចំនួន 100 ដង/ឆ្នាំសម្រាប់បំពេញកិច្ចការ សួរសុខទុក្ខមិត្តភក្តិ និងច្រើនទៀតសម្រាប់សមាជិកដែលមានស្ថានភាពជំងឺរ៉ាំរ៉ៃ*

✔

 

$0 សម្រាប់ការណែនាំ ឬការព្យាបាល ពីវេជ្ជបណ្ឌិតតាមទូរសព្ទ ឬវីដេអូ-24/7-ជាមួយ Teladoc**

✔

 

$400/ឆ្នាំដើម្បីបង់ថ្លៃថ្នាក់ហាត់ប្រាណ ឧបករណ៍តាមដានសុខភាពថ្មី ឧបករណ៍ហាត់ប្រាណសរសៃឈាមបេះដូងថ្មី ឬសមាជិកភាពហាត់ប្រាណ/កន្លែងហាត់ប្រាណ

✔

 

$403/ឆ្នាំដើម្បីទិញប្រដាប់ពាក់ភ្នែកតាមវេជ្ជបញ្ជា

✔

 

$1,500/ឆ្នាំដើម្បីទិញសម្ភារៈថែទាំសុខភាព និងផ្ទាល់ខ្លួន

✔

 

ក្រុមថែទាំទាំងមូលដែលធ្វើឱ្យប្រាកដថាអ្នកទទួលបានការថែទាំ និងអត្ថប្រយោជន៍ដែលអ្នកត្រូវការ

✔

 

មធ្យោបាយធ្វើដំណើរ

ក្នុងនាមជាសមាជិក អ្នកអាចទទួលបានការធ្វើដំណើរដោយឥតគិតថ្លៃដោយគ្មានកំណត់ ទៅកាន់ និងត្រឡប់ពីការណាត់ជួបពេទ្យរបស់អ្នក ការធ្វើដំណើរទៅមួយជើងចំនួន 48 ដងក្នុងមួយឆ្នាំទៅកាន់ឱសថស្ថាន ការសងប្រាក់សម្រាប់ចម្ងាយធ្វើដំណើរ ដល់មិត្តភក្តិ និងសមាជិកគ្រួសារដែលជូនអ្នកធ្វើដំណើរ នៅពេលដែលត្រូវបានយល់ព្រមជាមុន និងសម្រាប់សមាជិកដែលមានជំងឺរ៉ាំរ៉ៃដែលបំពេញតាមលក្ខខណ្ឌសិទ្ធិទទួលបានអត្ថប្រយោជន៍ អ្នកអាចទទួលបានការធ្វើដំណើរទៅមួយជើងចំនួន 100 ដងក្នុងមួយឆ្នាំ ដើម្បីទៅធ្វើកិច្ចការផ្សេងៗ ទៅលេងមិត្តភក្តិ និងសម្រាប់គោលបំណងផ្សេងៗទៀត។ អ្នកនឹងត្រូវទាក់ទង CTS ដែលជាដៃគូដឹកជញ្ជូនរបស់យើង យ៉ាងហោចណាស់ 2 ថ្ងៃធ្វើការជាមុនដើម្បីកំណត់ពេលធ្វើដំណើររបស់អ្នក។ អ្នកនឹងត្រូវដឹងពីលេខសម្គាល់ខ្លួនសមាជិក Fallon Health របស់អ្នក ថ្ងៃ និងពេលវេលាដែលអ្នកត្រូវការការធ្វើដំណើរ និងអាសយដ្ឋានសម្រាប់កន្លែងដែលត្រូវទៅទទួលអ្នក និងកន្លែងដែលអ្នកនឹងទៅ។

ទូរសព្ទទៅ CTS តាមរយៈលេខ 1-833-824-9440 (TTY 711) ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង
8 ព្រឹកដល់ 6 ល្ងាច

អត្ថប្រយោជន៍បន្ថែមពិសេសសម្រាប់អ្នកមានជំងឺរ៉ាំរ៉ៃ

ប្រសិនបើអ្នកមានស្ថានភាពជំងឺរ៉ាំរ៉ៃមួយចំនួន អ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់អត្ថប្រយោជន៍បន្ថែមពិសេសសម្រាប់ជំងឺរ៉ាំរ៉ៃ (SSBCI)។ ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រៀងរាល់ត្រីមាសនៃឆ្នាំប្រតិទិន អ្នកអាចប្រើប្រាក់រហូតដល់ $375* ពីកាត Save Now របស់អ្នក ដើម្បីទិញអាហារដែលល្អដល់សុខភាព។ អត្ថប្រយោជន៍នេះផ្តល់ភាពបត់បែនដល់អ្នកក្នុងការប្រើប្រាស់ប្រាក់ដែលមាននៅលើកាត Save Now របស់អ្នក។ វាមិនផ្តល់ប្រាក់បន្ថែមលើកាត Save Now របស់អ្នកទេ។ អត្ថប្រយោជន៍នេះគឺសម្រាប់តែសមាជិកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលមានស្ថានភាពជំងឺរ៉ាំរ៉ៃមួយចំនួនប៉ុណ្ណោះ។ មិនមែនសមាជិកទាំងអស់ដែលមានលក្ខខណ្ឌគ្រប់គ្រាន់នឹងមានលក្ខណៈគ្រប់គ្រាន់នោះទេ។ ដើម្បីស្វែងយល់ថាតើអ្នកមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះដែរឬទេ សូមទូរសព្ទទៅ អ្នកសម្របសម្រួលរបស់ Fallon Health របស់អ្នក។

ព័ត៌មានបន្ថែមអំពីអត្ថប្រយោជន៍ មុខទំនិញ សេវា និងការធានារ៉ាប់រង

សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីអត្ថប្រយោជន៍ មុខទំនិញ សេវាកម្ម និងការធានារ៉ាប់រង អ្នកអាចមើល ឬទាញយកឯកសារណាមួយខាងក្រោម។

សេចក្តីសង្ខេបនៃអត្ថប្រយោជន៍

សេចក្តីសង្ខេបនៃអត្ថប្រយោជន៍ គឺជាកូនសៀវភៅដែលផ្តល់ព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍នៃគម្រោង។

សៀវភៅណែនាំសម្រាប់សមាជិក

សៀវភៅណែនាំសម្រាប់សមាជិកគឺជាផ្នែកមួយនៃកិច្ចសន្យារបស់អ្នកជាមួយយើង។ វាពិពណ៌នាអំពីអត្ថប្រយោជន៍ពេញលេញរបស់អ្នក ក៏ដូចជារបៀបប្រើប្រាស់គម្រោងនេះ។ អ្នកអាចស្វែងរកព័ត៌មានអំពីការសម្រេចចិត្តលើការធានារ៉ាប់រង បណ្តឹងតវ៉ា បណ្តឹង (ហៅម្យ៉ាងទៀតថា បណ្តឹងជំទាស់) និងដំណើរការស្នើសុំការលើកលែង សម្រាប់ឱសថតាមវេជ្ជបញ្ជា នៅក្នុងជំពូកទី 9។ អ្នកក៏អាចចូលទៅកាន់ទំព័រការសម្រេចចិត្តលើការធានារ៉ាប់រង បណ្ដឹងតវ៉ា និងបណ្តឹងជំទាស់ ផងដែរ។ 

សេចក្តីជូនដំណឹងប្រចាំឆ្នាំអំពីការផ្លាស់ប្តូរ (ANOC)

ANOC គឺជាឯកសារដែលពន្យល់ពីការផ្លាស់ប្តូរណាមួយនៅក្នុងការធានារ៉ាប់រង ការចំណាយ ឬតំបន់សេវារបស់អ្នក ដែលនឹងចូលជាធរមាននៅថ្ងៃទី 1 ខែមករា។

*អត្ថប្រយោជន៍អាហារដែលល្អដល់សុខភាព និង 100 ដងក្នុងមួយឆ្នាំ ជិះទៅធ្វើកិច្ចការ សួរសុខទុក្ខមិត្តភ័ក្តិ ចូលរួមសេវាសាសនា និងច្រើនទៀត គឺជាផ្នែកមួយនៃកម្មវិធីបន្ថែមពិសេសសម្រាប់អ្នកមានជំងឺរ៉ាំរ៉ៃ។ ដើម្បីមានលក្ខណសម្បត្តិគ្រប់គ្រាន់ អ្នកចុះឈ្មោះត្រូវតែមានរោគវិនិច្ឆ័យស្ថានភាពរ៉ាំរ៉ៃដែលមានជាឯកសារជាមួយ Fallon Health ដូចជាជំងឺសរសៃឈាមបេះដូង ស្ថានភាពសុខភាពអាកប្បកិរិយារ៉ាំរ៉ៃនិងពិការភាព ជំងឺសួតរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម និងជំងឺសរសៃប្រសាទ។ នេះមិនមែនជាបញ្ជីពេញលេញនៃស្ថានភាពរ៉ាំរ៉ៃដែលមានសិទ្ធិទទួលបានទេ។ មិនមែនសមាជិកទាំងអស់ដែលមានលក្ខខណ្ឌគ្រប់គ្រាន់នឹងមានលក្ខណៈគ្រប់គ្រាន់នោះទេ។ សិទ្ធិទទួលបាន និងលក្ខណៈវិនិច្ឆ័យការធានារ៉ាប់រងផ្សេងទៀតក៏ត្រូវបានអនុវត្តផងដែរ។ 

** Teladoc Health, Inc. រក្សាសិទ្ធិគ្រប់យ៉ាង។

អត្ថប្រយោជន៍ដែលមានការធានារ៉ាប់រងសម្រាប់ឆ្នាំ 2026

NaviCare រួមបញ្ចូលអត្ថប្រយោជន៍ MassHealth Standard និង Medicare ទាំងអស់ បូករួម ច្រើនទៀត—ដោយមិនគិតថ្លៃពីអ្នក! អ្នកទទួលបានប្រាក់ចំនួន $1,500 ក្នុងមួយឆ្នាំនៅ លើកាត Save Now ដើម្បីទិញមុខទំនិញធ្វើឱ្យអ្នកបន្តមានសុខភាពល្អ។

រៀងរាល់ត្រីមាសតាមប្រតិទិន យើងបញ្ចូលប្រាក់ចំនួន $375 លើកាតនេះដើម្បីឱ្យអ្នក ចំណាយលើឱសថផ្តាសាយ/អាឡែស៊ី ឱសថបំបាត់ការឈឺចាប់ ប្រូបាយអូទិក និងច្រើនទៀត។ ជារៀងរាល់ឆ្នាំ អ្នកនឹងទទួលបានសរុប $1,500 សម្រាប់ប្រើប្រាស់នៅក្នុងហាងដូចជា CVS Pharmacy, Dollar General និង Target ។ អ្នកអាចបញ្ជាទិញទំនិញតាមទូរសព្ទឬអនឡាញ ដោយមានការដឹកជញ្ជូនដល់ផ្ទះដោយឥតគិតថ្លៃ។

អត្ថប្រយោជន៍

ជាមួយ NaviCare

ជាមួយ MassHealth Standard និង
Medicare តែម្នាក់ឯង

$0 សម្រាប់ការស្នាក់នៅ និងសេវារបស់មន្ទីរពេទ្យ

✔

✔

$0 សម្រាប់ការធ្វើតេស្ត និងឆ្លុះកាំរស្មីអ៊ិចនៅមន្តីរពិសោធន៍

✔

✔

$0 សម្រាប់ការជួបវេជ្ជបណ្ឌិត និងការឆ្លុះពិនិត្យ

✔

✔

$0 សម្រាប់ការធ្វើតេស្តការស្តាប់ និងឧបករណ៍ជំនួយការស្តាប់

✔

✔

$0 សម្រាប់សុខភាពពេលថ្ងៃរបស់មនុស្សពេញវ័យ

✔

✔

$0 សម្រាប់ការថែទាំនៅក្នុងផ្ទះ

✔

✔

$0 សម្រាប់ឱសថតាមវេជ្ជបញ្ជា និងផលិតផលមិនតម្រូវឱ្យមានវេជ្ជបញ្ជាជាក់លាក់មួយចំនួន ពេលមានវេជ្ជបញ្ជា

✔

✔

ការធ្វើដំណើរដោយឥតគិតថ្លៃទៅ និងមកពីការណាត់ជួបផ្នែកវេជ្ជសាស្រ្ត

✔ ✔ 
ការធ្វើដំណើរតែទៅឬមកចំនួន 48 ដងទៅកាន់ឱសថស្ថាន

✔

 
ការធ្វើដំណើរតែទៅឬមកចំនួន 100 ដង ដើម្បីរត់ការងារ ចូលរួមពិធីបុណ្យសាសនា និងច្រើនទៀត — សម្រាប់សមាជិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់អត្ថ ប្រយោជន៍បន្ថែមពិសេសសម្រាប់ជំងឺរ៉ាំរ៉ៃ។*

✔

 

$0 សម្រាប់ដំបូន្មាន ឬការព្យាបាលពីវេជ្ជបណ្ឌិតតាមទូរសព្ទ កម្មវិធីទូរសព្ទ ឬតាមវីដេអូ-24/7-ជាមួយ Teladoc**

✔

 

$400 ក្នុងមួយឆ្នាំដើម្បីបង់ថ្លៃសម្រាប់ថ្នាក់ហាត់ប្រាណ ឧបករណ៍តាមដានកាយសម្បទាថ្មី ឧបករណ៍ហាត់ប្រាណថ្មីសម្រាប់បេះដូង ឬសមាជិកភាពហាត់ប្រាណ/កន្លែង ហាត់ប្រាណ

✔

 

$403 ក្នុងមួយឆ្នាំសម្រាប់ទិញវ៉ែនតាតាមវេជ្ជបញ្ជា

✔

 

$1,500 ក្នុងមួយឆ្នាំសម្រាប់ទិញរបស់របរសុខភាព និងសម្ភារៈថែទាំផ្ទាល់ខ្លួន

✔

 

ក្រុមថែទាំទាំងមូលដែលធ្វើឱ្យប្រាកដថាអ្នកទទួលបានការថែទាំ និងអត្ថប្រយោជន៍ដែលអ្នកត្រូវការ

✔

 

 

មធ្យោបាយធ្វើដំណើរ

ក្នុងនាមជាសមាជិក អ្នកអាចទទួលបានការធ្វើដំណើរដោយឥតគិតថ្លៃទៅ និងមកពី ការណាត់ជួបពិនិត្យសុខភាពរបស់អ្នក ការធ្វើដំណើរតែទៅឬមកចំនួន 48 ដងទៅកាន់ឱ សថស្ថាន។ ការសងប្រាក់វិញតាមរយៈចម្ងាយសម្រាប់មិត្តភក្តិ និងក្រុមគ្រួសារដែលផ្ត ល់ការធ្វើដំណើរដល់អ្នកនៅពេលត្រូវបានអនុម័តជាមុន និងសម្រាប់សមាជិកដែលមានជំងឺ រ៉ាំរ៉ៃដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ការធ្វើដំណើរតែទៅឬមកចំនួន 100 ដងដើម្បី រត់ការងារ ទៅលេងមិត្តភក្តិ និងច្រើនទៀត។ អ្នកនឹងត្រូវទាក់ទង CTS ដែលជាដៃគូ ដឹកជញ្ជូនរបស់យើង យ៉ាងហោចណាស់ 2 ថ្ងៃធ្វើការជាមុនដើម្បីកំណត់ពេលធ្វើដំណើររបស់អ្នក។ អ្នកនឹងត្រូវដឹងពីលេខសម្គាល់ខ្លួនសមាជិក Fallon Health របស់អ្នក ថ្ងៃ និងពេលវេលាដែល អ្នកត្រូវការការធ្វើដំណើរ និងអាសយដ្ឋានសម្រាប់កន្លែងដែលត្រូវទៅទទួលអ្នក និងកន្លែងដែល អ្នកនឹងទៅ។

សូមទូរសព្ទទៅ CTS តាមរយៈលេខ 1-833-824-9440 (TRS 711) ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ម៉ោង 8 ព្រឹកដល់ម៉ោង 6 ល្ងាច។

កម្មវិធីបន្ថែមពិសេសសម្រាប់ជំងឺរ៉ាំរ៉ៃ

ប្រសិនបើអ្នកមានស្ថានភាពជំងឺរ៉ាំរ៉ៃមួយចំនួន អ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ អត្ថប្រយោជន៍បន្ថែមពិសេសសម្រាប់ជំងឺរ៉ាំរ៉ៃ (SSBCI)៖ រៀងរាល់ត្រីមាសតាមប្រតិទិន ប្រាក់ចំនួន $200 នៃប្រាក់ដុល្លាររបស់កាត Save Now របស់អ្នកនឹងត្រូវទុកមួយឡែកសម្រាប់អាហារដែលល្អដល់សុខភាព និង $175 សម្រាប់អ្នកដើម្បីទិញរបស់របរសុខភាព និងសម្ភារៈថែទាំផ្ទាល់ខ្លួន។* អត្ថប្រយោជន៍នេះផ្តល់ឱ្យអ្នកនូវភាពបត់បែនក្នុងរបៀបដែលអ្នកប្រើប្រាស់ប្រាក់ដុល្លារនៃកាត Save Now របស់អ្នក។ វាមិនផ្តល់ប្រាក់បន្ថែមលើកាត Save Now របស់អ្នកទេ។ អត្ថប្រយោជន៍នេះគឺសម្រាប់តែសមាជិកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលមានស្ថានភាពជំងឺរ៉ាំរ៉ៃមួយចំនួនប៉ុណ្ណោះ។ មិនមែនសមាជិកទាំងអស់សុទ្ធតែមានលក្ខណ សម្បត្តិគ្រប់គ្រាន់នោះទេ។ ដើម្បីស្វែងយល់ថាតើអ្នកមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះដែរ ឬទេ សូមទូរសព្ទទៅ អ្នកសម្របសម្រួលរបស់ Fallon Health របស់អ្នក។

ព័ត៌មានបន្ថែមអំពីអត្ថប្រយោជន៍ មុខទំនិញ សេវាកម្ម និងការធានារ៉ាប់រង

សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីអត្ថប្រយោជន៍ មុខទំនិញ សេវាកម្ម និងការធានារ៉ាប់រង អ្នកអាចមើល ឬទាញយកឯកសារណាមួយខាងក្រោម។

សេចក្តីសង្ខេបនៃអត្ថប្រយោជន៍

សេចក្តីសង្ខេបនៃអត្ថប្រយោជន៍ គឺជាកូនសៀវភៅដែលផ្តល់ព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍នៃគម្រោង។

សៀវភៅណែនាំសម្រាប់សមាជិក

សៀវភៅណែនាំសម្រាប់សមាជិក ដែលត្រូវបានស្គាល់ថាជាភស្តុតាងនៃការធានារ៉ាប់រង (EOC) គឺជាផ្នែកមួយនៃកិច្ចសន្យារបស់អ្នកជាមួយយើង។ វាពិពណ៌នាអំពីអត្ថប្រយោជន៍ពេញលេញ របស់អ្នក ក៏ដូចជារបៀបប្រើប្រាស់គម្រោងនេះ។ អ្នកអាចស្វែងរកព័ត៌មានអំពីដំណើរការបណ្ តឹងជំទាស់ ការសម្រេចលើការធានារ៉ាប់រង និងបណ្តឹងតវ៉ា (និងករណីលើកលែងសម្រាប់ផ្នែក D) របស់យើងនៅក្នុងជំពូកទី 9 និងដំណើរការករណីលើកលែងសម្រាប់ឱសថតាមវេជ្ជបញ្ជា នៅក្នុងជំពូកទី 5។ អ្នកក៏អាចចូលទៅកាន់ទំព័រ ការសម្រេចចិត្តលើការធានារ៉ាប់រង បណ្ដឹងតវ៉ា និងបណ្តឹងជំទាស់ផងដែរ។

សេចក្តីជូនដំណឹងប្រចាំឆ្នាំអំពីការផ្លាស់ប្តូរ (ANOC)

ANOC គឺជាឯកសារដែលពន្យល់ពីការផ្លាស់ប្តូរណាមួយនៅក្នុងការធានារ៉ាប់រង ការចំណាយ ឬតំបន់សេវាកម្មរបស់អ្នក ដែលនឹងចូលជាធរមាននៅថ្ងៃទី 1 ខែមករា។

† អត្ថប្រយោជន៍នេះគឺជាផ្នែកមួយនៃកម្មវិធីបន្ថែមពិសេសសម្រាប់អ្នកមានជំងឺរ៉ាំរ៉ៃ។ ដើម្បីមានលក្ខណសម្បត្តិគ្រប់គ្រាន់ អ្នកចុះឈ្មោះត្រូវតែមានរោគវិនិច្ឆ័យស្ថានភាពរ៉ាំរ៉ៃដែលមានជាឯកសារជាមួយ Fallon Health ដូចជាជំងឺសរសៃឈាមបេះដូង ស្ថានភាពសុខភាពអាកប្បកិរិយារ៉ាំរ៉ៃនិងពិការភាព ជំងឺសួតរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម និងជំងឺសរសៃប្រសាទ។ នេះមិនមែនជាបញ្ជីពេញលេញនៃស្ថានភាពរ៉ាំរ៉ៃដែលមានសិទ្ធិទទួលបានទេ។ មិនមែនសមាជិកទាំងអស់ដែលមានលក្ខខណ្ឌគ្រប់គ្រាន់នឹងមានលក្ខណៈគ្រប់គ្រាន់នោះទេ។ សិទ្ធិទទួលបាន និងលក្ខណៈវិនិច្ឆ័យការធានារ៉ាប់រងផ្សេងទៀតក៏ត្រូវបានអនុវត្តផងដែរ។ 

‡ Teladoc Health, Inc. រក្សាសិទ្ធិគ្រប់យ៉ាង។

ដើម្បីមើលឯកសារ PDF ខាងលើ អ្នកប្រហែលជាត្រូវទាញយកកម្មវិធី Adobe® Acrobat Reader ដោយឥតគិតថ្លៃនៅលើកុំព្យូទ័ររបស់អ្នក។ (តំណនេះនាំអ្នកចេញពីគេហទំព័រ NaviCare។)


H8928_270025KH_M Accepted 09302026
ព័ត៌មាននៅលើទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅ 10/1/2026។

ប្រាក់ឧបត្ថម្ភសម្រាប់អ្នកមានចំណូលទាប
តារាងប្រាក់ឧបត្ថម្ភសម្រាប់អ្នកមានចំណូលទាបបង្ហាញអ្នកពីចំនួនទឹកប្រាក់បុព្វលាភ គម្រោងប្រចាំខែរបស់អ្នក ប្រសិនបើអ្នកទទួលបាន "Extra Help" (ជំនួយបន្ថែម) ពី Medicare ដើម្បីជួយបង់ថ្លៃឱសថតាមវេជ្ជបញ្ជា Medicare របស់អ្នក។ អ្នកក៏នឹងរកបានព័ត៌មានអំពី របៀបឈ្វេងយល់ថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ "Extra Help" (ជំនួយបន្ថែម) ឬអត់។