សំណួរ និងចម្លើយអំពីឱសថតាមវេជ្ជបញ្ជា

តើបញ្ជីឱសថជាអ្វី?

បញ្ជីឱសថគឺជាការរាយបញ្ជីឱសថតាមវេជ្ជបញ្ជាដែលត្រូវបានអនុម័តសម្រាប់ការធានារ៉ាប់រងដោយ Fallon Health។ ឱសថទាំងនេះត្រូវបានចាត់ថ្នាក់តាមប្រភេទព្យាបាល ឬថ្នាក់ជំងឺ។ ពួកវាត្រូវបានចាត់ទុកថាជាការព្យាបាលដែលចង់បាន​សម្រាប់​មនុស្សជាក់លាក់មួយ ហើយវាគឺជាឱសថដែលត្រូវប្រើប្រាស់​ដោយអ្នកផ្តល់សេវារបស់យើងក្នុងការចេញវេជ្ជបញ្ជាឱសថ​។ Fallon Health ធានារ៉ាប់រងទាំងឱសថដែលមានម៉ាកយីហោ និង​ឱសថទូទៅ។ ឱសថទាំងអស់ដែលមាននៅក្នុងបញ្ជីឱសថរបស់យើង អាច​ទទួល​បាន​ក្នុងបរិមាណសម្រាប់ប្រើប្រាស់រយៈពេលយូរជាងធម្មតា លើកលែង​តែឱសថឯកទេស ឱសថអូពីអុយអុយត និងឱសថ​គ្រឿងញៀនមួយចំនួន ដែលត្រូវបានហាមឃាត់ក្រោមច្បាប់រដ្ឋ Massachusetts មិនឱ្យចែកចាយក្នុងបរិមាណលើសពីឱសថ​សម្រាប់​ប្រើប្រាស់រយៈពេល 30 ថ្ងៃ។ ឱសថទាំងនេះត្រូវបាន​សម្គាល់​នៅ​ក្នុងបញ្ជីឱសថថា “ការផ្គត់ផ្គង់មិនមែនសម្រាប់រយៈពេលបន្ថែម (NEDS)”។

ជាទូទៅ Fallon Health នឹងធានារ៉ាប់រងចំពោះឱសថដែលមានក្នុងបញ្ជីឱសថរបស់យើងដរាបណាឱសថនោះមានសារៈសំខាន់ខាងវេជ្ជសាស្ត្រ។ ឱសថតាមវេជ្ជបញ្ជានឹងត្រូវបើកនៅតាមឱសថស្ថានក្នុងបណ្ដាញ និងអនុវត្តតាមវិធានគម្រោងផ្សេងទៀត។

| ត្រឡប់ទៅផ្នែកខាង​លើ |

តើអាចផ្លាស់ប្តូរបញ្ជីឱសថបានទេ?

បាទ/ចាស៎ Fallon Health អាចបញ្ចូល ឬដកឱសថចេញពី​បញ្ជីឱសថរបស់យើងក្នុងអំឡុងឆ្នាំ។ ប្រសិនបើយើងដកឱសថចេញ ឬបញ្ចូល​ការរឹតបន្តឹង​លើ​ឱសថ​នៅ​លើ​បញ្ជីឱសថរបស់យើងក្នុងអំឡុងឆ្នាំ យើងត្រូវតែជូនដំណឹងដល់​អ្នក​អំពីការផ្លាស់ប្តូរយ៉ាងហោចណាស់ 30 ថ្ងៃមុនថ្ងៃ​ដែលការផ្លាស់ប្តូរនេះចូលជាធរមាន។ ចុចទីនេះដើម្បី​មើលការជូនដំណឹងអំពី​ការផ្លាស់ប្តូរ​​បញ្ជីឱសថ​​។

នៅពេលណាក៏បាន យើងអាចដកឱសថដែលមានម៉ាកយីហោ ផលិតផលយោង ឬ​ផលិតផលជីវសាស្ត្រដែលមាន​ម៉ាកយីហោ​ចេញ​ពី​​បញ្ជីឱសថរបស់យើងភ្លាមៗ ប្រសិនបើយើង​កំពុង​ជំនួស​ឱសថទាំងនោះ​ដោយឱសថដែលត្រូវគ្នា (ឱសថទូទៅនៃ​ឱសថ​ដែល​មាន​ម៉ាកយីហោ ផលិតផលជីវសាស្ត្រដែល​អាចផ្លាស់ប្តូរគ្នា​បាន​នៃ​ផលិតផលយោង ឬ​ឱសថជីវសាស្ត្រដែលគ្មានម៉ាកយីហោ​សម្រាប់​ផលិតផលជីវសាស្ត្រដែលមានម៉ាកយីហោ) ដែលនឹងលេចឡើង​ជាមួយនឹង​ការរឹតបន្តឹង​ដូចគ្នា ឬតិចជាងនេះ។ យើងអាចមិនប្រាប់អ្នកជាមុន មុនពេលយើងធ្វើការផ្លាស់ប្តូរនោះទេ—ទោះបីជាអ្នកកំពុងប្រើឱសថដែលមានម៉ាកយីហោ ផលិតផលយោង ឬ​ផលិតផលជីវសាស្ត្រដែលមានម៉ាកយីហោក៏ដោយ។

អ្នក ឬអ្នកចេញវេជ្ជបញ្ជារបស់អ្នកអាចស្នើសុំឱ្យយើងធ្វើការលើកលែង និងបន្តធានារ៉ាប់រងឱសថដែលមានម៉ាកយីហោសម្រាប់អ្នក។

ប្រសិនបើអ្នកកំពុងប្រើឱសថដែលមានម៉ាកយីហោ ផលិតផលយោង ឬ​ផលិតផលជីវសាស្ត្រដែលមាន​ម៉ាកយីហោនៅ​ពេល​ដែល​យើងធ្វើការផ្លាស់ប្តូរ យើងនឹងផ្តល់ឱ្យអ្នកនូវព័ត៌មាន​អំពីការផ្លាស់ប្តូរ​ជាក់លាក់​ដែលយើងបានធ្វើ និងឱសថជាក់លាក់ដែលពាក់ព័ន្ធ។ វាក៏នឹងរួមបញ្ចូលព័ត៌មានអំពីជំហានដែលអ្នកអាចអនុវត្តដើម្បីស្នើសុំការសម្រេចលើការធានារ៉ាប់រង ឬ​ករណីលើកលែង​ដើម្បី​ធានារ៉ាប់រងឱសថ។ អ្នកប្រហែលជាមិនទទួលបានការជូនដំណឹងនេះមុនពេលយើងធ្វើការផ្លាស់ប្តូរទេ។

ពេលខ្លះ ឱសថមួយត្រូវបានប្រមូលមកវិញភ្លាមៗ ដោយសារ​តែវាត្រូវបានរកឃើញថាមិនមានសុវត្ថិភាព ឬ​ដោយសារហេតុផល​ផ្សេងទៀត។ ប្រសិនបើរឿងនេះកើតឡើង គម្រោងនឹង​ដកឱសថចេញពីបញ្ជីឱសថភ្លាមៗ។ យើងនឹងជូនដំណឹងដល់អ្នកអំពីការផ្លាស់ប្តូរនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកផ្តល់សេវារបស់អ្នកក៏នឹងដឹងអំពីការផ្លាស់ប្តូរនេះ ហើយ​អាចធ្វើការ​ជាមួយ​អ្នកដើម្បីស្វែងរកឱសថមួយផ្សេងទៀត​សម្រាប់ស្ថានភាព​របស់អ្នក។

| ត្រឡប់ទៅផ្នែកខាង​លើ |

តើខ្ញុំអាចទទួលបានជំនួយបន្ថែមជាមួយនឹងការទូទាត់ថ្លៃគម្រោង​ឱសថតាមវេជ្ជបញ្ជា Medicare របស់ខ្ញុំដោយរបៀបណា?

​សមាជិក NaviCare  មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​សម្រាប់​ ជំនួយ​បន្ថែម របស់ Medicare ជាមួយនឹងការចំណាយលើ​គម្រោង​ឱសថតាមវេជ្ជបញ្ជា Medicare។ ជំនួយបន្ថែម គឺ​សម្រាប់​អ្នកដែលមាន​ប្រាក់​ចំណូលមាន​កម្រិត​ ​ដើម្បីជួយបង់ថ្លៃឱសថតាមវេជ្ជបញ្ជារបស់ពួកគេ។ Medicare បង់ភាគរយនៃថ្លៃឱសថ រួមទាំង​បុព្វលាភធានារ៉ាប់រង​ឱសថតាម​វេជ្ជបញ្ជាប្រចាំខែ ប្រាក់ត្រូវទូទាត់ជាមុនប្រចាំឆ្នាំ និង​សហធានារ៉ាប់រង​  មានន័យថាបុព្វលាភធានារ៉ាប់រងរបស់អ្នក និង​ថ្លៃឱសថរបស់អ្នកទាបជាង។ លើសពីនេះទៀតអ្នកដែលមានជំនួយបន្ថែមនេះ។ មិនប្រឈមនឹង​ការពិន័យចំពោះការចុះឈ្មោះយឺតយ៉ាវនោះទេ។ ស្វែងយល់បន្ថែមអំពីជំនួយបន្ថែម។

មនុស្សជាច្រើនមានសិទ្ធិទទួលបានការសន្សំទាំងនេះ ប៉ុន្តែមិនដឹង​អំពីការសន្សំនោះ។ ប្រសិនបើអ្នកស្គាល់នរណាម្នាក់ដែលបច្ចុប្បន្នមិនកំពុងទទួលបាន​ “Extra Help” (ជំនួយបន្ថែម) ណាមួយទេ ពួកគេអាចមើលឃើញ ថាតើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬអត់ដោយទូរសព្ទទៅ៖

  • 1-800-MEDICARE (1-800-633-4227)។ អ្នកប្រើប្រាស់ TTY គួរតែទូរសព្ទទៅលេខ 1-877-486-2048 (ពាក្យសុំ) 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍
  • ការិយាល័យរបបសន្តិសុខសង្គមតាមរយៈលេខ 1-800-772-1213 ចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 7 យប់ ចន្ទដល់សុក្រ។ អ្នកប្រើ TTY គួរតែហៅទូរសព្ទទៅកាន់លេខ 1-800-325-0778 ឬ
  • ការិយាល័យ MassHealth (Medicaid) នៃរដ្ឋ Massachusetts (ពាក្យសុំ) តាមរយៈលេខ 1-800-841-2900 ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ម៉ោង 8 ព្រឹកដល់ម៉ោង 5 រសៀល។

អ្នកក៏អាចទូរសព្ទទៅលេខខាងលើដើម្បីពិនិត្យមើលស្ថានភាព ឬ​ស្ថានភាព “Extra Help” (ជំនួយបន្ថែម) របស់អ្នក។

រដ្ឋ Massachusetts មានកម្មវិធីជំនួយឱសថរដ្ឋមួយ​ដែលមាន​ឈ្មោះថា Prescription Advantage។ កម្មវិធីនេះក៏អាចផ្តល់ជំនួយក្នុងការជួយអ្នកបង់ថ្លៃឱសថតាមវេជ្ជបញ្ជារបស់អ្នកផងដែរ។ ដើម្បីឈ្វេងយល់ថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Prescription Advantage ឬអត់ សូមទូរសព្ទទៅលេខ 1-800-AGE-INFO (1-800-243-4636) TTY៖ 1-877-610-0241។

សម្រាប់ព័ត៌មាន​អំពី​គោលការណ៍​ស្ដីពី​ភស្តុតាង​ដែលអាចរក​បាន​ល្អបំផុត (BAE) របស់មជ្ឈមណ្ឌលសម្រាប់សេវា Medicare និង Medicaid (CMS) សូមចូលទៅកាន់គេហទំព័រ CMS។ (តំណនេះនាំអ្នកចេញពីគេហទំព័រ NaviCare។)

| ត្រឡប់ទៅផ្នែកខាង​លើ |

តើឱសថដែលមានម៉ាកយីហោជាអ្វី?

ឱសថដែលមានម៉ាកយីហោគឺជាឱសថតាមវេជ្ជបញ្ជាដែលដាក់​លក់ដោយមានឈ្មោះជាក់លាក់ដោយក្រុមហ៊ុនដែលផលិតឱសថនោះ ជាធម្មតាក្រុមហ៊ុនដែលបានបង្កើត និងរក្សាសិទ្ធិប៉ាតង់លើ​ឱសថ​នោះ​។ នៅពេលដែលប៉ាតង់អស់ហើយ កំណែទូទៅនៃឱសថម៉ាកយីហោ​អាច​ត្រូវបានធ្វើទីផ្សារលក់​ក្នុងតម្លៃទាបដោយ​ក្រុមហ៊ុនផ្សេង​ទៀត។​ បញ្ជីឱសថរបស់យើងធានារ៉ាប់រងទាំងឱសថដែលមាន​ម៉ាកយីហោ និងឱសថទូទៅ។

| ត្រឡប់ទៅផ្នែកខាងលើ |

តើឱសថទូទៅជាអ្វី?

ឱសថទូទៅមានរូបមន្តគ្រឿងផ្សំសកម្មដូចគ្នានឹងឱសថដែលមានម៉ាកយីហោសមមូល​។ ឱសថទូទៅជាធម្មតាមានតម្លៃទាបជាងឱសថដែលមានម៉ាកយីហោ និងត្រូវបានវាយតម្លៃដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដើម្បីឱ្យមានសុវត្ថិភាព និងប្រសិទ្ធភាពដូច​ឱសថដែល​មាន​ម៉ាក​យីហោ​។​ បញ្ជីឱសថរបស់យើង​ធានារ៉ាប់រងទាំង​ឱសថដែលមានម៉ាកយីហោ និងឱសថទូទៅ។ 

| ត្រឡប់ទៅផ្នែកខាង​លើ |

តើឱសថជីវសាស្រ្តជាអ្វី?

ឱសថដែលមាន​ម៉ាក​យីហោ​ដែល​មាន​ភាព​ស្មុគស្មាញ​ជាង​ឱសថ​ធម្មតា (ឧទាហរណ៍ ឱសថ​ដែល​ផ្ដោតលើ​ប្រូតេអ៊ីន) ត្រូវ​បានហៅ​ថា​ឱសថ​ជីវសាស្ត្រ។ នៅក្នុងបញ្ជីឱសថ នៅពេលដែលយើងសំដៅទៅលើ "ឱសថ" នេះអាច​មានន័យថាឱសថ ឬឱសថជីវសាស្ត្រ។

| ត្រឡប់ទៅផ្នែកខាងលើ |

តើឱសថ​ជីវសាស្ត្រស្រដៀងគ្នាជាអ្វី?

ដោយសារឱសថជីវសាស្ត្រមានភាពស្មុគស្មាញជាងឱសថធម្មតា ជំនួសឱ្យការមានទម្រង់ទូទៅ ពួកវាមាន​ជម្រើសផ្សេង​ទៀត​ដែលហៅថា ជីវសាស្ត្រស្រដៀងគ្នា។ ជាទូទៅ ឱសថ​ទូទៅ និង​ឱសថ​ជីវសាស្ត្រ​ស្រដៀងគ្នាមានប្រសិទ្ធភាព​ដូច​ឱសថដែលមាន​ម៉ាក​យីហោ ឬ​ឱសថ​ជីវសាស្ត្រ​ដែរ ហើយ​ជា​ធម្មតា​មាន​តម្លៃ​ថោក​ជាង។ មានឱសថជំនួសទូទៅ ឬឱសថជំនួសជីវសាស្រ្តស្រដៀងគ្នា​ដែលអាចរកបាន​សម្រាប់ឱសថដែលមានម៉ាកជាច្រើន និង​ឱសថជីវសាស្រ្តមួយចំនួន។

| ត្រឡប់ទៅផ្នែកខាងលើ |

តើ​ចំណាត់ថ្នាក់ឱសថ​ព្យាបាល​ជា​អ្វី?

​ចំណាត់ថ្នាក់ឱសថ​ព្យាបាល គឺជាក្រុមរបស់ឱសថ​ជាក់លាក់​មួយ ដោយផ្អែកលើអ្វីដែលឱសថត្រូវបានប្រើ។ ឧទាហរណ៍នៃ​ចំណាត់ថ្នាក់ឱសថ​ព្យាបាលគឺឱសថប្រឆាំងបាក់តេរី និង​ភ្នាក់ងារសរសៃឈាមបេះដូង។

| ត្រឡប់ទៅផ្នែកខាង​លើ |

តើមានការរឹតបន្តឹងណាមួយលើការធានារ៉ាប់រងលើឱសថតាមវេជ្ជបញ្ជាដែរឬទេ?

ឱសថមួយចំនួនដែលធានារ៉ាប់រងអាចមានលក្ខខណ្ឌតម្រូវ ឬដែនកំណត់លើការធានារ៉ាប់រង។ លក្ខខណ្ឌតម្រូវ និងដែនកំណត់ទាំងនេះអាចរួមមាន៖

  • ការអនុញ្ញាតជាមុន - ផ្នែក B ធៀបនឹងផ្នែក D (B/D)៖ ឱសថតាមវេជ្ជបញ្ជានេះមានលក្ខខណ្ឌតម្រូវសម្រាប់ការអនុញ្ញាតជាមុនផ្នែក​រដ្ឋបាល​នៃផ្នែក B ធៀបនឹងផ្នែក D។ ឱសថនេះអាចត្រូវបានធានារ៉ាប់រងក្រោម Medicare ផ្នែក B ឬផ្នែក D អាស្រ័យលើកាលៈទេសៈ។ ព័ត៌មានអាចត្រូវដាក់បញ្ជូនដោយពណ៌នាអំពីការប្រើប្រាស់ និង​កន្លែងប្រើប្រាស់ឱសថដើម្បីធ្វើការសម្រេច។
  • ការព្យួរសារ៉ូមនៅផ្ទះ (HI)៖​ ឱសថតាមវេជ្ជបញ្ជានេះត្រូវបានធានារ៉ាប់រងក្រោមអត្ថប្រយោជន៍​វេជ្ជសាស្រ្តរបស់យើង។ សម្រាប់ព័ត៌មានបន្ថែម, ទូរសព្ទមកយើងតាមរយៈលេខ 1-877-700-6996 (TTY 711) ពីម៉ោង 8 ព្រឹកដល់ 8 យប់ ពីថ្ងៃចន្ទដល់​ថ្ងៃសុក្រ (7 ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី 1 ខែតុលា ដល់ថ្ងៃទី 31 ខែមីនា)។
  • ការចូលប្រើមានកំណត់ (LA)៖ ​វេជ្ជបញ្ជានេះអាចផ្ដល់ជូន​នៅ​ឱសថស្ថានមួយចំនួនប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម ទូរសព្ទមកយើងតាមរយៈលេខ 1-877-700-6996 (TTY 711) ពីម៉ោង 8 ព្រឹកដល់ 8 យប់ ថ្ងៃចន្ទដល់ថ្ងៃសុក្រ (7 ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី 1 ខែតុលា ដល់ថ្ងៃទី 31 ខែមីនា)។
  • ឱសថបញ្ជាទិញតាមប្រៃសណីយ៍ (MO)៖​ ​ឱសថតាមវេជ្ជបញ្ជានេះមានផ្ដល់ជូនតាមរយៈ​សេវាបញ្ជាទិញ​តាមប្រៃសណីយ៍របស់យើង​។
  • ការផ្គត់ផ្គង់មិនបន្ថែមថ្ងៃ (NEDS)៖ វេជ្ជបញ្ជានេះមិនអាចបើកឱសថលើសពីការផ្គត់ផ្គង់ 30 ថ្ងៃបានទេ។​
  • ការអនុញ្ញាតជាមុន (PA)៖ អ្នកត្រូវតែមានការអនុញ្ញាតពីគម្រោង មុនពេលអ្នកអាច​ទទួលបានឱសថនេះ។
  • ការអនុញ្ញាតជាមុនសម្រាប់ការចាប់ផ្តើមថ្មីតែប៉ុណ្ណោះ (PA NS)៖​ Fallon Health ទាមទារការអនុញ្ញាតជាមុន​សម្រាប់ឱសថមួយ​ចំនួនសម្រាប់តែវេជ្ជបញ្ជាថ្មីប៉ុណ្ណោះ។ នេះមានន័យថា ប្រសិនបើអ្នកទើបតែចាប់ផ្តើមប្រើឱសថនេះ អ្នកត្រូវ​ទទួលបានការអនុម័តពី Fallon Health ជាមុនសិន មុនពេលអ្នក​អាចយកវេជ្ជបញ្ជារបស់អ្នកទៅបើកឱសថនៅឱសថស្ថាន។ ប្រសិនបើអ្នកមិនទទួលបានការយល់ព្រមទេ Fallon Health អាចនឹង​មិនធានារ៉ាប់រងឱសថនោះទេ។ ការអនុញ្ញាតជាមុនមិនត្រូវបានទាមទារទេ ប្រសិនបើអ្នក​ធ្លាប់បាន​បើកឱសថនេះជាមួយ Fallon Health។
  • ដែនកំណត់បរិមាណ (QL)៖ សម្រាប់ឱសថមួយចំនួន Fallon Health  កំណត់​បរិមាណ​ឱសថដែលយើងនឹងធានារ៉ាប់រង។ ឧទាហរណ៍ មានតែ 4 គ្រាប់ប៉ុណ្ណោះក្នុងរយៈពេល 28 ថ្ងៃនីមួយៗ។​
  • ការព្យាបាលជាជំហាន (ST)៖ អ្នក​ត្រូវ​តែ​សាកល្បង​ឱសថ​មួយ​ទៀត​មុន​នឹង​អ្នក​អាច​ទទួល​បាន​ឱសថ​មួយ​នេះ។ 

អ្នកអាចឈ្វេងយល់ថាតើឱសថរបស់អ្នកមានលក្ខខណ្ឌតម្រូវ ឬ​ដែនកំណត់ណាមួយដែរឬទេ ដោយមើលនៅក្នុងជួរឈរ "កំណត់ចំណាំ និងការរឹតបន្តឹង" នៃលទ្ធផលស្វែងរកឱសថ។ អ្នកអាចស្នើសុំឱ្យ Fallon Health ធ្វើការលើកលែងចំពោះ​ការរឹតបន្តឹង ឬដែនកំណត់ទាំងនេះ។ ចុចទីនេះសម្រាប់ព័ត៌មានអំពី​របៀបស្នើសុំ​ការលើកលែង​ចំពោះបញ្ជី​ឱសថ។

ឱសថទាំងអស់ដែលមាននៅក្នុងបញ្ជីឱសថរបស់យើង អាច​ទទួលបាន​ក្នុងបរិមាណសម្រាប់ប្រើប្រាស់រយៈពេលយូរជាងធម្មតា លើកលែងតែឱសថឯកទេស ឱសថអូពីអុយ និង​គ្រឿងញៀន​មួយចំនួន ដែលត្រូវបានហាមឃាត់ក្រោមច្បាប់រដ្ឋ Massachusetts មិនឱ្យចែកចាយក្នុងបរិមាណលើសពីឱសថ​សម្រាប់ប្រើប្រាស់​រយៈពេល 30 ថ្ងៃ។  ឱសថទាំងនេះត្រូវបាន​សម្គាល់នៅ​ក្នុង​បញ្ជីឱសថថា “ការផ្គត់ផ្គង់មិនមែនសម្រាប់រយៈពេលបន្ថែម (NEDS)”។

| ត្រឡប់ទៅផ្នែកខាង​លើ |

តើ​​មាន​សុវត្ថិភាព​ក្នុង​ការ​លេប​ឱសថអូពីអុយអុយត​តាម​វេជ្ជបញ្ជា​របស់​ខ្ញុំ​ទេ?

ឱសថអូពីអុយអុយតបំបាត់ការឈឺចាប់តាមវេជ្ជបញ្ជាដូចជា oxycodone (OxyContin®), hydrocodone (Vicodin®), morphine, និង codeine អាចជួយ​ព្យាបាល​ការឈឺចាប់​បន្ទាប់​ពី​ការវះកាត់ ឬបន្ទាប់ពីរបួស ប៉ុន្តែវាមាន​ហានិភ័យធ្ងន់ធ្ងរ ដូចជា​ការញៀន ការប្រើឱសថជ្រុល និងការស្លាប់។ 

ក្នុងនាមជាគម្រោងសុខភាព យើងបានដាក់ចេញនូវជំហាននានា ដូចជាការពិនិត្យឡើងវិញនៅឱសថស្ថាន និងកម្មវិធីគ្រប់គ្រងឱសថ ដើម្បីធានាថាអ្នកអាចទទួលបានអ្វីដែលអ្នកត្រូវការដោយសុវត្ថិភាព។

ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីសុវត្ថិភាពនៃវេជ្ជបញ្ជាណាមួយដែលអ្នកកំពុងប្រើ សូមទូរសព្ទទៅអ្នកផ្តល់សេវារបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម ​សូមអាន​សំណួរដែល​សួរញឹកញាប់​អំពីឱសថអូពីអុយអុយតរបស់យើង។

| ត្រឡប់ទៅផ្នែកខាង​លើ |

ចុះប្រសិនបើឱសថរបស់ខ្ញុំមិនមាននៅក្នុងបញ្ជីឱសថ?

ប្រសិនបើអ្នកកំពុងធ្វើការស្វែងរក ហើយឱសថដែលអ្នក​កំពុង​ស្វែងរក​មិនត្រូវបានរកឃើញទេ ដំបូងអ្នកគួរតែទាក់ទង សេវាសម្រាប់អ្នកចុះឈ្មោះ ហើយសួរថាតើឱសថនោះត្រូវបាន​ធានារ៉ាប់រងឬអត់​។

ប្រសិនបើអ្នកដឹងថាគម្រោងដែលអ្នកកំពុងប្រើ ឬ​ចាប់អារម្មណ៍​មិនធានារ៉ាប់រងឱសថរបស់អ្នកទេ អ្នកមានជម្រើស 2 យ៉ាង៖

  • អ្នកអាចស្នើឱ្យអ្នកផ្តល់សេវារបស់អ្នកចេញវេជ្ជបញ្ជាឱសថស្រដៀងគ្នាដែលធានារ៉ាប់រងដោយ NaviCare។​ អ្នកអាចសួរ​ ​សេវាសម្រាប់អ្នកចុះឈ្មោះ NaviCare ដើម្បីផ្ញើជូន​អ្នក​នូវ​បញ្ជីឱសថ​ស្រដៀងគ្នាដែលត្រូវបានធានារ៉ាប់រងដោយ Fallon Health។ នៅពេលអ្នកទទួលបានបញ្ជី សូមស្នើសុំឱ្យអ្នកផ្តល់សេវារបស់​អ្នកពិនិត្យមើលវា និងចេញវេជ្ជបញ្ជាឱសថស្រដៀងគ្នា​ដែលធានារ៉ាប់រងដោយ Fallon Health។
  • អ្នកអាចស្នើសុំ Fallon Health ឱ្យធ្វើការលើកលែង​ដើម្បី​ធានារ៉ាប់រង​លើ​ឱសថ​របស់អ្នក។ ចុចទីនេះសម្រាប់ព័ត៌មានអំពី​របៀបស្នើសុំ​ការលើកលែង​ចំពោះបញ្ជី​ឱសថ។

គម្រោងនីមួយៗដែលផ្តល់ជូនការធានារ៉ាប់រងលើឱសថតាមវេជ្ជបញ្ជារបស់ Medicare មានគោលការណ៍ស្ដីពីការផ្លាស់ប្ដូរ​សម្រាប់​អ្នកដែល​ប្រើឱសថដែលមិនមាននៅក្នុងបញ្ជីឱសថរបស់យើង។ សូមអានគោលការណ៍ស្ដីពីការផ្លាស់ប្ដូរពេញលេញរបស់យើង​​។

| ត្រឡប់ទៅផ្នែកខាង​លើ |

តើគោលការណ៍ស្ដីពីការផ្លាស់ប្ដូរជាអ្វី?

គោលការណ៍ស្ដីពីការផ្លាស់ប្ដូរគឺ​សម្រាប់​សមាជិកថ្មី ឬ​សមាជិកបន្ត​នៅ​ក្នុងគម្រោងរបស់យើង ដែលអាចកំពុងប្រើឱសថ​ដែលមិនមាន​នៅ​ក្នុង​បញ្ជីឱសថរបស់យើង ឬអាចកំពុងប្រើឱសថដែលមាន​នៅ​ក្នុង​បញ្ជីឱសថរបស់យើង ប៉ុន្តែសមត្ថភាពរបស់ពួកគេ​ក្នុងការទទួលបានវា​មានកម្រិត។ យើងអាចធានារ៉ាប់រងឱសថក្នុងករណីជាក់លាក់ ខណៈពេល​សមាជិកពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់ពួកគេ ដើម្បី​សម្រេចចិត្ត​ថាតើពួកគេគួរប្តូរទៅប្រើឱសថសមស្របដែលយើងធានារ៉ាប់រង ឬ​ស្នើសុំករណីលើកលែងនៅក្នុងបញ្ជីឱសថ ដើម្បីឱ្យយើង​អាច​ធានារ៉ាប់រងឱសថដែលពួកគេប្រើប្រាស់។ សូមអានគោលការណ៍ស្ដីពីការផ្លាស់ប្ដូរពេញលេញរបស់យើង​​។

| ត្រឡប់ទៅផ្នែកខាង​លើ |

តើខ្ញុំស្នើសុំករណីលើកលែងចំពោះបញ្ជីឱសថដោយរបៀបណា?

អ្នកអាចស្នើសុំឱ្យ Fallon Health  លើកលែង​ចំពោះវិធានស្ដីពី​ការធានារ៉ាប់រងរបស់យើង។ មានករណីលើកលែងជាច្រើនប្រភេទដែលអ្នកអាចស្នើសុំឱ្យយើង​ធ្វើ។

  • អ្នកអាចស្នើសុំឱ្យយើងធានារ៉ាប់រងឱសថ ទោះបីជាវាមិនមាន​នៅក្នុងបញ្ជីឱសថរបស់យើង ("ការលើកលែងបញ្ជីឱសថ")។
  • អ្នកអាចស្នើសុំឱ្យយើងលើកលែងការរឹតបន្តឹងលើការធានារ៉ាប់រង ឬដែនកំណត់លើឱសថរបស់អ្នក ("ករណីលើកលែងការរឹតបន្តឹងការប្រើប្រាស់")។ ឧទាហរណ៍ សម្រាប់ឱសថមួយចំនួន Fallon Health កំណត់​បរិមាណឱសថដែលយើងនឹងធានារ៉ាប់រង។ ប្រសិនបើឱសថរបស់អ្នកមានដែនកំណត់បរិមាណ អ្នកអាចស្នើសុំឱ្យយើងលើកលែងដែនកំណត់ និងធានារ៉ាប់រងបរិមាណច្រើនជាង។

ជាទូទៅ Fallon Health នឹងអនុម័ត​សំណើរបស់អ្នក​សម្រាប់​​ករណី​លើកលែង ប្រសិនបើឱសថជំនួសដែលរួមបញ្ចូលនៅក្នុងបញ្ជីឱសថ ឬ​ការរឹតបន្តឹងការប្រើប្រាស់បន្ថែមរបស់គម្រោងមិនមានប្រសិទ្ធភាព​ក្នុងការព្យាបាលស្ថានភាពរបស់អ្នក និង/ឬនឹង​បណ្តាលឱ្យ​អ្នកមាន​ផលរំខានផ្នែកវេជ្ជសាស្ត្រ។

អ្នកគួរតែទាក់ទងមកយើងដើម្បីស្នើសុំឱ្យយើងសម្រេចចិត្តលើការធានារ៉ាប់រងដំបូងសម្រាប់ករណីលើកលែងការធានារ៉ាប់រងលើបញ្ជីឱសថ ការព្យាបាលជាជំហាន ឬករណីលើកលែង​ការរឹតបន្តឹង​ការប្រើប្រាស់​។ នៅពេលអ្នកកំពុងស្នើសុំករណីលើកលែងការរឹតបន្ដឹងលើ​បញ្ជីឱសថ ការព្យាបាលជាជំហានៗ ឬករណីលើកលែងការរឹតបន្តឹង​ការប្រើប្រាស់ អ្នកគួរតែដាក់បញ្ជូនសេចក្តីថ្លែងការណ៍​ពី​គ្រូពេទ្យរបស់អ្នកដែលគាំទ្រសំណើរបស់អ្នក។ ជាទូទៅ យើងត្រូវធ្វើការសម្រេចចិត្តក្នុងរយៈពេល 72 ម៉ោង​បន្ទាប់​ពីទទួលបានសេចក្តីថ្លែងការណ៍គាំទ្រពីគ្រូពេទ្យចេញវេជ្ជបញ្ជារបស់​អ្នក។ អ្នកអាចស្នើសុំករណីលើកលែងពន្លឿន (លឿន) ប្រសិនបើអ្នក ឬ​វេជ្ជបណ្ឌិតរបស់អ្នកជឿថាសុខភាពរបស់អ្នកអាចរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយការរង់ចាំរហូតដល់ 72 ម៉ោងសម្រាប់ការសម្រេចចិត្ត។ ប្រសិនបើ​សំណើរបស់អ្នកដើម្បីពន្លឿន​ត្រូវបាន​អនុម័ត យើងត្រូវតែ​ផ្តល់ឱ្យអ្នកនូវការសម្រេចចិត្តមិនឱ្យលើសពី 24 ម៉ោងបន្ទាប់ពី​យើង​ទទួល​បានសេចក្តីថ្លែងការណ៍គាំទ្រពីគ្រូពេទ្យ​ចេញវេជ្ជបញ្ជា​របស់​អ្នក​។ 

| ត្រឡប់ទៅផ្នែកខាង​លើ |

តើខ្ញុំត្រូវបើកឱសថតាមវេជ្ជបញ្ជានៅខាងក្រៅបណ្តាញដោយរបៀបណា?

យើងមានឱសថស្ថានបណ្តាញនៅខាងក្រៅតំបន់សេវាកម្មដែល​អ្នកអាចទទួលបានឱសថរបស់អ្នកដែលធានារ៉ាប់រងក្នុងនាមជាសមាជិកនៃ NaviCare។ ជាទូទៅ យើងរ៉ាប់រងតែលើឱសថដែលទិញនៅ​ឱសថស្ថាន​ក្រៅ​បណ្តាញក្នុងកាលៈទេសៈមានកំណត់ និងមិនមែនជាទម្លាប់ នៅ​ពេល​ដែលគ្មានឱសថស្ថានបណ្តាញ។ ខាងក្រោមនេះគឺជាកាលៈទេសៈមួយចំនួនដែលយើងនឹងធានារ៉ាប់រងឱសថតាមវេជ្ជបញ្ជាដែលទិញនៅឱសថស្ថានក្រៅបណ្តាញ។ មុនពេលអ្នកទិញឱសថតាមវេជ្ជបញ្ជារបស់អ្នកក្នុងស្ថានភាពទាំងនេះ សូមទូរសព្ទទៅសេវាសម្រាប់អ្នកចុះឈ្មោះ ដើម្បី​មើល​ថាតើ​មាន​ឱសថស្ថានបណ្តាញនៅក្នុងតំបន់របស់អ្នកដែលអ្នកអាចទិញឱសថតាមវេជ្ជបញ្ជារបស់អ្នកបានដែរឬទេ។ ប្រសិនបើអ្នកទៅឱសថស្ថានក្រៅបណ្តាញដោយសារហេតុផលដែលបានរាយខាងក្រោម អ្នកនឹងត្រូវបង់ថ្លៃពេញលេញនៅ​ពេលអ្នកបើក​ឱសថតាមវេជ្ជបញ្ជារបស់អ្នក។ 

  • ប្រសិនបើអ្នកមិនអាចទទួលបានឱសថដែលធានារ៉ាប់រងទាន់ពេលវេលានៅក្នុងតំបន់សេវាកម្មរបស់យើងដោយសារតែមិនមានឱសថស្ថានបណ្តាញក្នុងចម្ងាយបើកបរសមរម្យដែលផ្តល់សេវាកម្ម 24 ម៉ោង។
  • ប្រសិនបើអ្នកកំពុងព្យាយាមបើកឱសថតាមវេជ្ជបញ្ជាដែលធានារ៉ាប់រងដែលមិនមានស្តុកជាប្រចាំនៅឱសថស្ថានលក់រាយ ឬ​បញ្ជាទិញ​តាមប្រៃសណីយ៍បណ្តាញដែលមានសិទ្ធិ (ឱសថទាំងនេះរួមមាន​ឱសថកម្រ ឬឱសថពិសេសផ្សេងទៀត)។

អ្នកអាចស្នើសុំឱ្យយើង​សងប្រាក់អ្នកវិញ ប្រសិនបើអ្នកត្រូវបង់​ថ្លៃ​ឱសថដែលធានារ៉ាប់រងដោយដាក់បញ្ជូន ទម្រង់បែបបទទាមទារ Medicare ផ្នែក D។ អ្នកគួរតែដាក់បញ្ជូនទម្រង់បែបបទនេះមកយើងប្រសិនបើអ្នកបើក​ឱសថតាមវេជ្ជបញ្ជានៅឱសថស្ថានក្រៅបណ្តាញ។

កម្មវិធីគ្រប់គ្រងឱសថក្នុងបណ្តាញទាំងអស់ ដូចជាបញ្ជីបញ្ជីឱសថ ការអនុញ្ញាតជាមុន និងដែនកំណត់បរិមាណ អនុវត្ត​ចំពោះ​ការទិញ​ក្រៅ​បណ្តាញ។​ ឱសថស្ថានក្រៅបណ្តាញត្រូវតែ​ស្ថិតនៅក្នុង​សហរដ្ឋអាមេរិក និងដែនដីរបស់សហរដ្ឋអាមេរិក។

| ត្រឡប់ទៅផ្នែកខាង​លើ |

តើខ្ញុំបើកឱសថ ឬបើកឱសថតាមវេជ្ជបញ្ជា​តាមរយៈ​ការបញ្ជាទិញតាមប្រៃសណីយ៍ដោយរបៀបណា? 

មានវិធីផ្សេងៗគ្នាមួយចំនួនដែលអ្នកអាចបើកឱសថ​តាមវេជ្ជបញ្ជា​តាមរយៈការបញ្ជាទិញតាមប្រៃសណីយ៍។

ស្នើសុំឱ្យវេជ្ជបណ្ឌិតរបស់អ្នកផ្ញើវេជ្ជបញ្ជាថ្មីតាមទូរសារ ឬតាមប្រព័ន្ធ​អេឡិចត្រូនិកទៅកាន់ OptumRx។ វាគឺដូចគ្នានឹងពេលដែលអ្នកផ្តល់សេវារបស់អ្នកផ្ញើវេជ្ជបញ្ជាទៅ កាន់​ឱសថស្ថានធម្មតារបស់អ្នក។ ដរាបណាអ្នកផ្តល់សេវារបស់អ្នកត្រូវបានចុះកិច្ចសន្យាជាមួយ​គម្រោងនេះ ពួកគេនឹងមាន​ព័ត៌មានទាំងអស់ដែលពួកគេត្រូវការ​ដើម្បី​ធ្វើដូច្នេះ។

  • ទូរសព្ទទៅ OptumRx តាមលេខ 1-844-657-0494 (TTY 711)។ ពួកគេនឹងសួរអ្នកអំពីព័ត៌មានអំពីឱសថ និង​អ្នកចេញវេជ្ជបញ្ជារបស់អ្នក និង​ព័ត៌មានផ្សេងទៀតដែលពួកគេអាច​ត្រូវការ​ដើម្បីដំណើរការវេជ្ជបញ្ជារបស់អ្នក។
  • ចូលទៅកាន់ optumrx.com។ (តំណភ្ជាប់នេះនាំអ្នកចេញពីគេហទំព័រ NaviCare។)​ ​ចុះឈ្មោះ (ប្រសិនបើអ្នកមិនទាន់បានចុះឈ្មោះ) និងនៅពេល​អ្នក​ចូលគណនី សូមចូលទៅកាន់ “My prescriptions” (វេជ្ជបញ្ជារបស់ខ្ញុំ)​​។
  • តាមប្រៃសណីយ៍។ អ្នកអាចផ្ញើវេជ្ជបញ្ជា និង​ទម្រង់បែបបទបញ្ជាទិញ​តាមប្រៃសណីយ៍របស់អ្នកទៅកាន់៖
    OptumRx
    PO Box 2975
    Mission, KS 66201

ត្រូវប្រាកដថាវេជ្ជបណ្ឌិតរបស់អ្នកសរសេរវេជ្ជបញ្ជាបញ្ជាទិញតាមប្រៃសណីយ៍របស់អ្នកសម្រាប់ការផ្គត់ផ្គង់ 100 ថ្ងៃ។

ឱសថស្ថានបញ្ជាទិញតាមប្រៃសណីយ៍របស់យើងផ្តល់ជូននូវ​វិធីមួយចំនួនដើម្បីបញ្ជាទិញការបើកឱសថតាមវេជ្ជបញ្ជា។ យើងស្នើឱ្យអ្នកស្នើសុំការបើកឱសថក្នុងរយៈពេល 7–10 ថ្ងៃ​ធ្វើ​ការ​គិតចាប់ពីថ្ងៃដែលអ្នកនឹងអស់ឱសថរបស់អ្នក។ មានវិធីផ្សេងៗគ្នាចំនួន 3 ដែលអ្នកអាច បញ្ជាទិញការបើកឱសថ​តាមរយៈការបញ្ជាទិញតាមប្រៃសណីយ៍៖

  • នៅលើអ៊ីនធឺណិត។ ចូលទៅកាន់ optumrx.com. ​(តំណភ្ជាប់នេះ​នាំ​អ្នកចេញ​ពី​គេហទំព័រ NaviCare។) ​ពីទីនោះ​អ្នកអាច​បញ្ចូលព័ត៌មានរបស់អ្នកដើម្បីស្នើសុំការបើកឱសថបន្ថែម។
  • តាមទូរសព្ទ។ ទូរសព្ទទៅ 1-844-657-0494 (TTY 711)។ អ្នកនឹងត្រូវការព័ត៌មានវេជ្ជបញ្ជារបស់អ្នក ដែលមាននៅលើដបឱសថរបស់អ្នក
  • តាមប្រៃសណីយ៍។ ជាមួយនឹងវេជ្ជបញ្ជាបញ្ជាទិញតាមប្រៃសណីយ៍នីមួយៗ អ្នក​នឹង​ទទួល​បានបណ្ណបើកឱសថដោយមានស្រោមសំបុត្រប្រគល់ដែល​បាន​កំណត់អាសយដ្ឋានជាមុន ដែលអ្នកអាចផ្ញើ​តាម​ប្រៃសណីយ៍បាន។

ឈ្វេងយល់បន្ថែមអំពីឱសថស្ថានបញ្ជាទិញតាមប្រៃសណីយ៍​។

| ត្រឡប់ទៅផ្នែកខាង​លើ |

តើពេលវេលាប្រគល់ជាអតិបរមាសម្រាប់ដំណើរការ និង​ការដឹកជញ្ជូនការបញ្ជាទិញតាមប្រៃសណីយ៍ទាំងអស់មានរយៈពេលប៉ុន្មាន?

ជាធម្មតា ការបញ្ជាទិញតាមប្រៃសណីយ៍នឹង​ត្រូវបានដឹកជញ្ជូនទៅអ្នកក្នុងរយៈពេល 5 ថ្ងៃធ្វើការ។ ប្រសិនបើឱសថស្ថានបញ្ជាទិញតាមប្រៃសណីយ៍រំពឹងថានឹងមាន​ការពន្យារពេលលើសពី 10 ថ្ងៃ យើងនឹងទូរសព្ទទៅអ្នក ហើយជួយ​អ្នកសម្រេចចិត្តថាតើត្រូវរង់ចាំឱសថ លុប​ចោលការបញ្ជា​ទិញតាមប្រៃសណីយ៍ ឬបើកឱសថតាមវេជ្ជបញ្ជានៅ​ឱសថស្ថានក្នុងមូលដ្ឋាន។ ឈ្វេងយល់បន្ថែមអំពីឱសថស្ថានបញ្ជាទិញតាមប្រៃសណីយ៍​។

| ត្រឡប់ទៅផ្នែកខាង​លើ |

តើខ្ញុំទទួលបានវេជ្ជបញ្ជាដោយរបៀបណា ប្រសិនបើការបញ្ជាទិញ​តាមប្រៃសណីយ៍ត្រូវបានពន្យារពេល?

ជាធម្មតា ការបញ្ជាទិញតាមប្រៃសណីយ៍នឹង​ត្រូវបានដឹកជញ្ជូនទៅអ្នកក្នុងរយៈពេល 5 ថ្ងៃធ្វើការ។ ប្រសិនបើឱសថស្ថានបញ្ជាទិញតាមប្រៃសណីយ៍រំពឹងថានឹងមាន​ការពន្យារពេលលើសពី 10 ថ្ងៃ យើងនឹងទូរសព្ទទៅអ្នក ហើយជួយ​អ្នកសម្រេចចិត្តថាតើត្រូវរង់ចាំឱសថ លុប​ចោលការបញ្ជា​ទិញតាមប្រៃសណីយ៍ ឬបើកឱសថតាមវេជ្ជបញ្ជានៅ​ឱសថស្ថានក្នុងមូលដ្ឋាន។ ប្រសិនបើអ្នកត្រូវការស្នើសុំការបញ្ជាទិញជាប្រញាប់ ដោយសារ​ការពន្យាពេលនៃការបញ្ជាទិញតាមប្រៃសណីយ៍ អ្នកអាច​ទាក់ទង​សេវាសម្រាប់អ្នកចុះឈ្មោះតាមរយៈលេខ 1-877-700-6996 (TTY 711) ពីម៉ោង 8 ព្រឹកដល់ 8 យប់ ថ្ងៃចន្ទដល់ថ្ងៃសុក្រ (7 ថ្ងៃក្នុង​មួយ​សប្តាហ៍ ចាប់ពីថ្ងៃទី 1 ខែតុលា​រហូតដល់ថ្ងៃទី 31 ខែមីនា) ដើម្បី​ពិភាក្សា​អំពី​ជម្រើសដែលអាចរួមបញ្ចូល​ការបើក​ឱសថតាមវេជ្ជបញ្ជា​នៅឱសថស្ថានលក់រាយក្នុងស្រុក ឬពន្លឿនវិធីសាស្ត្រដឹកជញ្ជូន។ សូមផ្តល់ជូនតំណាងនូវលេខសម្គាល់សមាជិក NaviCare និង​លេខវេជ្ជបញ្ជា​របស់អ្នក។ ប្រសិនបើអ្នកចង់បានការដឹកជញ្ជូនឱសថរបស់អ្នកនៅថ្ងៃទីពីរ ឬ​ថ្ងៃបន្ទាប់ អ្នកអាចស្នើសុំការគិតប្រាក់បន្ថែម។ ឈ្វេងយល់បន្ថែមអំពីឱសថស្ថានបញ្ជាទិញតាមប្រៃសណីយ៍​។

| ត្រឡប់ទៅផ្នែកខាង​លើ |

តើការគ្រប់គ្រងការព្យាបាលដោយឱសថជាអ្វី?

ការគ្រប់គ្រងការព្យាបាលដោយឱសថគឺជាសេវាកម្មឥតគិតថ្លៃមួយ​ដែលត្រូវបានរចនាឡើងដើម្បីជួយសមាជិកឈ្វេងយល់បន្ថែមអំពីឱសថរបស់ពួកគេ និងរបៀបដែលវាប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់ពួកគេ។ ឈ្វេងយល់បន្ថែមអំពីកម្មវិធីគ្រប់គ្រងការព្យាបាលដោយ​ឱសថ​របស់យើង។

| ត្រឡប់ទៅផ្នែកខាង​លើ |

តើមានទម្រង់បែបបទដែលខ្ញុំអាចប្រើដើម្បីចាប់ផ្តើមបណ្តឹងតវ៉ាផ្នែក D ឬ​សំណើសុំការសម្រេចលើការធានារ៉ាប់រងដែរឬទេ?

មាន 2 ទម្រង់ដែលអ្នកអាចប្រើ៖

| ត្រឡប់ទៅផ្នែកខាង​លើ |

 

H8928_270025KH_M Accepted 09302026
ព័ត៌មាននៅលើទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅ 10/1/2026។

ទម្រង់បែបបទនៅលើអ៊ីនធឺណិតនៃ Medicare ផ្នែក D