ជំរាបសួរហើយសូមស្វាគមន៍ចំពោះសមាជិក MassHealth ដែលមានអ្នកផ្តល់សេវាថែទាំនៅមជ្ឈមណ្ឌលសុខភាព Wellforce ។
ចាប់តាំងពីថ្ងៃទី 1 ខែមីនា ឆ្នាំ 2018 អ្នកនឹងមានគម្រោងផែនការថែទាំសុខភាពថ្មីឈ្មោះ Wellforce Care Plan។ អ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចគ្នាទាំងអស់ដែលអ្នកធ្លាប់មានជាមួយ MassHealth រួមទាំងអត្ថប្រយោជន៍ផ្សេងទៀត។
តើផែនការថែទាំសុខភាព Wellforce Care Plan គឺជាអ្វី?
Wellforce Care Plan គឺជាផែនការ ដែលជាដៃគូរបស់ MassHealth Accountable Care Organization (ACO)។ វាត្រូវបានបង្កើតឡើងដោយ Wellforce Care Plan ACO និង Fallon Health ។ Wellforce ACO គឺជាក្រុមមន្ទីរពេទ្យនិងអ្នកផ្តល់សេវាថែទំា ដែលបានព្រមព្រៀងធ្វើការយ៉ាងជិតស្និតជាមួយគ្នាដើម្បីថែរក្សាអ្នកនិងក្រុមគ្រួសាររបស់អ្នកឱ្យបានល្អ។ Fallon Health គឺជាក្រុមហ៊ុនផ្តល់សេវាថែរក្សាសុខភាពឈានមុខគេដែលបានផ្តល់ការថែរក្សាដល់សមាជិក MassHealth អស់រយៈពេលជាង 40 ឆ្នាំមកហើយ។
Wellforce Care Plan រួមមានវេជ្ជបណ្ឌិតនិងអ្នកផ្តល់សេវាថែទាំសុខភាពផ្សេងៗបានមកពី ឬ ចូលរួមពី៖
- ផែនការ Circle Health
- មន្ទីរពេទ្យ Tufts Children's Hospital
- ផែនការ Hallmark Health
- មជ្ឈមណ្ឌលសុខភាព Lowell Community Health Center
- មន្ទីរពេទ្យ Lowell General Hospital
- អង្គការ Lowell General Physician Hospital Organization
- ផែនការ New England Quality Care Alliance (NEQCA)
- មជ្ឈមណ្ឌល Tufts Medical Center
ក្នុងនាមជាសមាជិកនៃ Wellforce Care Plan រាល់ការថែទាំសុខភាពរបស់អ្នកត្រូវបានគ្រប់គ្រងដោយគ្រូពេទ្យថែទាំសុខភាពប្រចាំខ្លួន (primary care provider, PCP) របស់អ្នក។ គ្រូពេទ្យប្រចាំខ្លួន របស់អ្នកនឹងធ្វើការជាមួយក្រុមវេជ្ជបណ្ឌិត មន្ទីរពេទ្យនិងមណ្ឌលសុខភាពសហគមន៍របស់ Wellforce Care Plan ដើម្បីផ្តល់ឱ្យអ្នកនូវការថែទាំសុខភាពដ៏ល្អបំផុត។
បកប្រែជាភាសាខ្មែរ
យើងផ្តល់ជូននូវសេវាកម្មបកប្រែឥតគិតថ្លៃសម្រាប់សមាជិកនិយាយភាសាខ្មែររបស់យើង។ ប្រសិនបើអ្នកត្រូវការជំនួយ សូមទូរស័ព្ទមកលេខ 1-855-508-4715 (TRS 711) ពីម៉ោង 8 ព្រឹកដល់ម៉ោង 6 ល្ងាចពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។>
យើងនឹងព្យាយាមឆ្លើយគ្រប់សំនួររបស់អ្នក។